• 2018-11-09 04:40:00
  • ជីវិតតារា

នី​កូ ដាក់​រហស្សនាម​ឲ្យ​ ពេជ្រ សូ​លី​កា ពេល​ Surprise ខួប​កំណើត ស្ដាប់​ហើយ Sweet ខ្លាំង

  • 2018-11-09 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ ពេជ្រ សូ​លី​កា ​ត្រូវ​ទទួល​បាន​រហស្សនាម​ថ្មី​មួយ ​ពី​ដៃ​គូ​ចម្រៀង​របស់​ខ្លួន ​គឺ​លោក នី​កូ ​ដែល​ឈ្មោះ​​ថ្មី​នេះ ​ស្ដាប់​លឺ​ហើយ ពិត​ជា​គួរ​ឲ្យ​ក្នាញ់​តែ​ម្ដង។

​​ដោយ​សារ​តែ​ជិត​​ដល់​ថ្ងៃ​កំណើត​របស់​តារា​រាង​តូច​ច្រឡឹង​រូប​នេះ ​ដូច្នេះ​លោក ​នី​កូ ​បាន​យក​នំ​ខួប​កំណើត​​ Cute ​ធំ​មួយ ​មក​ពញ្ញាក់​កញ្ញា សូ​លី​កា ធ្វើ​​ឲ្យ​រូប​នាង​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។ ​លើស​ពី​នេះ ​ម្ចាស់​បទ "​អោប​បង​នឹក​គេ" ​បាន​ហៅ​កញ្ញា ​សូ​លី​កា ​ថា Sushi Girl ​ហើយ​ជូន​ពរ​តារា​ស្រី​រូប​នេះ ​សម្រាប់​ថ្ងៃ​ខួប​កំណើត​ផង​ដែរ។ តាម​ពិត​ទៅ ​ខួប​កំណើត​របស់​ម្ចាស់​ហាង "​អូន​អ៊ូក" ​គឺ​នៅ​ថ្ងៃ​ ទី​១១ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​ហើយ។

ជា​រឿយ​ៗ ​តារា​ស្រស់​ស្អាត​ទាំង​ពី​រ​តែង​បង្ហាញ​​ភាព​រ៉ូ​មែន​ទិក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ​ស្ទើរ​លើស​ជាតិ​ស្ករ ​ទោះ​ពួក​គេ​មិន​បាន​សារភាព​ត្រង់​ៗ​ ថា​មាន​ចិត្ត​លើ​គ្នា​ក៏​ដោយ។ ​តែ​ទស្សនិកជន​ចង់​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ពិត​ៗ។

យ៉ាង​ណា​មិញ ​លោក នី​កូ ធ្លាប់​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន ​លើ​កញ្ញា ពេជ្រ សូ​លី​កា ​ថា លោក​ពិត​ជា​ស្រឡាញ់​​​ពេញ​ចិត្ត​ ពេជ្រ សូ​លី​កា លើស​​ពី​មិត្តភ័ក្ដិ​​ទៅ​ទៀត​អំឡុង​ពេល​នេះ។ បើ​សិន​ជា​អាច​ខ្លួន​ចង់​មើល​ថែ​ នាង ទៅ​ថ្ងៃ​អនាគត។ ​

ប្អូន​ប្រុស ណុប បា​យ៉ា​រិទ្ធ ថា៖" ខ្ញុំ​ និង​គាត់​(ពេជ្រ សូ​លី​កា) មាន​រឿង​អ្វី​មិន​ដែល​លាក់​គ្នា​ ពួក​យើង​តែង​តែ​ប្រាប់​គ្នា​ជា​និច្ច​។ អាច​និយាយ​បាន​ថា​ទំនាក់​ទំនង​ខ្ញុំ​ និង​គាត់​​ឥឡូវ​លើស​ពី​មិត្តភ័ក្ដិ​ទៅ​ទៀត​ គាត់​ដូច​ជា​សមាជិក​ម្នាក់​ទៀត​ក្នុង​គ្រួសារ​ខ្ញុំ ចង់​មើល​ថែ​គាត់"។

​​​បន្ថែម​ពី​នេះ​ នី​កូ ថា លោក​ មិន​ទាន់​ហ៊ាន​និយាយ​ថា អារម្មណ៍​មាន​ចំពោះ​ ពេជ្រ សូ​លី​កា ​ខណៈ​ពេល​នេះ​ជា​ស្នេហា​ ឬ យ៉ាង​ណា​នោះ​ទេ។ គ្រាន់​តែ​ដឹង​ថា​លោក​ មាន​ក្ដី​សុខ​ និង​ស្នាម​ញញឹម​គ្រប់​ពេល​នៅ​ក្បែរ​នាង៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម