• 2018-11-09 07:00:00
  • ព័ត៌មាន

​Baby ​លែង​បារម្ភ​​សុខភាព​ដូច​មុន ទោះ​ម​មា​ញឹក​ការងារ​​ខ្លាំង

  • 2018-11-09 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​រាង​តូច​ច្រឡឹង ​កញ្ញា ​Baby ​ប្រាប់​ថា ​សុខភាព​របស់​នាង​ពេល​នេះ ​លែង​ខ្សោយ​ដូច​មុន​ទៀត​ហើយ ដូច្នេះ​​ម្ចាស់​បទ​ "អំណាច​លុយ" ​លែង​ភ័យ​ព្រួយ​ ខ្លាច​ដួល​សន្លប់ អំឡុង​ពេល​ចុះ​ថត​ទៀត​ហើយ។

​ជា​ពិធី​កា​រី​នី​ផង ច្រៀង​ផង ​ Baby ​ស្ទើរ​រក​ពេល​ទំនេរ​គ្មាន ​រហូត​មិន​ហ៊ាន​ទទួល​ថត​រឿង ​ដោយសារ​តែ​ការងារ​សិល្បៈ​ច្រើន​គរ​ជើង​គ្នា​ពេក។ ​ទោះ​យ៉ាង​នេះ​ក្ដី ​ស្រី​ស្អាត​សំដី Cute Cute ​រូប​នេះ ​និយាយ​ថា ​សុខភាព​នាង​ ​​រឹង​មាំ​ជាង​មុន​ឆ្ងាយ​ណាស់​ ព្រោះ​ក្រោយ​ពី​បាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ នាង​ដឹង​ពី​វិធី​ថែ​ទាំ​សុខភាព​បាន​ច្រើន។ ​

កន្លង​មក Baby ​ខ្វះ​ឈាម ឧស្សាហ៍​ដួល​សន្លប់​ញឹក​ញាប់ ​ពេល​ចុះ​ថត​ម្ដង​ៗ​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បារម្ភ​ខ្លាំង​ណាស់។ ​ប៉ុន្តែ​ពេល​នេះ ​កញ្ញា ​ថា ​ទោះ​រវល់​យ៉ាង​ណា ត្រូវ​ឆ្លៀត​ញ៉ាំ និង​បំប៉ន​ឲ្យ​បាន​ច្រើន ។ លើស​ពី​នេះ ​ស្រី​ស្អាត​រូប​នេះ ​មាន​ការ​ថែ​ទាំ​​ជា​ពិសេស ពី​ម្ដាយ​ផ្ទាល់ ដូច្នេះ​ទោះ​ Baby លួច​ខ្ជិល មិន​ចង់​ញ៉ាំ​ឬ​សម្រាក​មិន​គ្រប់​គ្រាន់​ ក៏​មិន​បាន​ដែរ៕​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់