• 2018-11-13 06:14:09
  • ជីវិតតារា

បង្ហាញមុខពិធី​ការិនី ៦ រូប ស្រស់សោភា និងប្រជាប្រិយភាពខ្លាំងវោហារ​ចាក់ទឹកមិនលិច

  • 2018-11-13 06:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី៦រូបខាងក្រោមនេះមិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់​ស្អា​ត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ទទួល​បានការ​គាំទ្រយ៉ាងខ្លាំង និង ប្រជាប្រិយភាព​យ៉ាងច្រើន​ពី​មហាជន​។ ម្នាក់ៗមានមុខតាមកម្មវីធីធំតូចមួយមិនចេះដាច់ តាមរយៈ​សំនួនវោហារ​ចាក់ទឹកមិនលិច ធ្វើឲ្យទស្សនិកជនជក់ចិត្តតាមដានដោយមិនធុញទ្រាន់។

១-​ ពិធី​ការិនី កែវ ចាន់​និមល​​៖ ជាពិធី​ការិនីឆ្នើមប្រចាំទូរទស្សន៍​ទូរទស្សន៍ហង្សមាស ​ទោះបីថា​វ័យ​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​អ្នកនាង​នៅតែមាន​រូប​សម្រស់​ស្រស់​សោភា​គួរ​ជាទី​ពេញចិត្ត​របស់​មហាជន​ដដែល មិនតែប៉ុណ្ណោះអ្នកនាង​ថែមទាំង​ក្តោប​បាន​ប្រជាប្រិយភាព​បានគរ​ទឹក​គរ​ដី​ទៀតផង ។

២-ពិធី​ការិនី Jimmy៖ មាន​​រាង​តូច​ស្រ​ឡូ​ន ជាពិធីការិនីប្រចាំទូរទស្សន៍​ PNN​ ពេលនេះ​ក៏​កំពុង​ឡើង​កូដ​ខ្លាំង​ណាសដែរ ដោយ​តាមរយៈ​វោហារ​ស័ព្ទ​របស់​នាង បានធ្វើឱ្យ​នាង​ឈរ​ក្នុង​លំដាប់​មួយ ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន។ Jimmy មិន​ត្រឹម​តែមាន​សំនួនវោហារ​ក្បោះក្បាយ​នោះទេ ប៉ុន្តែ​នាង​ក៏​ជា​ពិធី​ការិនី​មួយរូប​ដែល​ចេះ​ច្រើន​ភាសាថែមទៀត ។​ ​

​៣-ពិធី​ការិនី សុភ័ក្ត្រ កុ​សុ​ម៉ា៖​ ​បើ​ងា​កមក​មើល​ពិធី​ការិនី រូបនេះក៏ក៏​មិន​អន់​ដែរ នាងក៏ជាពិធីការីនី ប្រចាំទូរទស្សន៍ MYTV​ ​មិន​ត្រឹម​តែមាន​វ័យក្មេង​នោះទេ ប៉ុន្តែ​បើ​និយាយ​ពី​ទេពកោសល្យ​សិល្បៈ​គឺ​ពេញ​ខ្លួន ទាំង​ភាព​ក្រមិចក្រមើម និង សំនួនវោហារ​ចាក់ទឹកមិនលិច​នោះ ។ សុភ័ក្ត្រ កុ​សុ​ម៉ា ពេលនេះ​កំពុង​ក្តោប​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន តាមរយៈ​ទេពកោសល្យ​សិល្បៈ​របស់​នាង ពិសេសក្នុងកម្មវីធីធំៗជាច្រើន។​

៤-ពិធី​ការិនី ហេង កែវ​នី​តា​​៖ ឈរលើ​វិថី​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ​ពិតមែន ប៉ុន្តែ​ពិធី​ការិនី ហេង កែវ​នី​តា នៅតែ​ជាទី​ចាប់អារម្មណ៍​របស់​មហា​ជន​ជាច្រើន​ដដែល ព្រោះតែ​សមត្ថភាព និងភាព​ប៉ិនប្រសប់​របស់​នាងក្នុងការ​ប្រើប្រាស់​ឃ្លោង​បង្កើតជា​ប្រយោគ​សេចក្តីពេល​មានការ​អត្ថា​ធិប្បាយ​ម្តងៗ រហូតដល់​មានការ​លើកសរសើរ។​

៥-ពិធី​ការិនី ថន លក្ខិណា​៖ ​ពិធី​ការិនី ប្រចាំទូរទស្សន៍​ Hang Meas​ ក៏​មិន​ចាញ់​គេ​ប៉ុន្មាន​ដែរ​ទាំង​សមត្ថភាព និង ទេពកោសល្យ​សិល្បៈ ដោយ​កម្មវិធី​ប្រគំ​តន្ត្រី​ធំៗ​ជាច្រើន តែងតែ​មានមុខ​នាង​ជា​ពិធី​ការិនី ហើយ​តាមរយៈ​នោះ នាង​ប្រើ​វោហារ​ស័ព្ទ​ដ៏​ជំនាញ​របស់ខ្លួន​ទាក់​ទាញយក​ប្រជាប្រិយភាព​បាន​មិន​ស្ទើរ​ឡើយ។ មួយរយៈ​ចុងក្រោយ​នេះ ពិធី​ការិនី ថន លក្ខិណា ក៏​កាន់​តែមាន​រូប​សម្រស់​ស្រស់ស្អាត​ជា​លំដាប់​ផងដែរ ។

​៦-​ពិធី​ការិនី ណា សាឌី៖​ ក៏​មិន​ចាញ់​គេ​ប៉ុន្មាន​ដែរ​ទាំង​សមត្ថភាព និង ទេពកោសល្យ​សិល្បៈ ដោយ​កម្មវិធី​​ធំៗ​ជាច្រើន តែងតែ​មានមុខ​នាង​ជា​ពិធី​ការិនី ហើយ​តាមរយៈ​នោះ នាង​ប្រើ​វោហារ​ស័ព្ទ​ដ៏​ជំនាញ​របស់ខ្លួន​ទាក់​ទាញយក​ប្រជាប្រិយភាព​បាន​មិន​ស្ទើរ​ឡើយ ព្រមទាំងចេះ​ច្រើន​ភាសា។ មួយរយៈ​ចុងក្រោយ​នេះប្រចាំទូរទស្សន៍បាយ័នរូបនេះក៏​កាន់​តែមាន​រូប​សម្រស់​ស្រស់ស្អាត​និងមមាញឹកពីអាជីពជាពីធីការីនី​ផងដែរ ៕

រូបភាពយកពី IG​ ​&​ FB​ ​Page​៖ ពិធីការីនីទាំង៦រូប

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់