• 2018-11-13 02:08:29
  • ភាពយន្ត

Trailer ដំបូង​រឿង "Pokemon: Detective Pikachu” ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2018-11-13 02:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ផ្លូវ​ការ​ដំបូង​រឿង "Pokemon: Detective Pikachu” បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​នេះ តារា​សម្ដែង​ដ៏​ល្បី Ryan Reynolds ត្រូវ​បាន​ជ្រើសរើស​​សម្រាប់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​តួអង្គ​សំខាន់​ប្រចាំ​រឿង​គឺ Pikachu។

ក្នុង​វីដេអូ​ខ្លី​សម្រាប់​ខ្សែ​ភាពយន្ត​ប្រចាំ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ តារា​សម្ដែង Ryan Reynolds នឹង​ត្រូវ​ក្លាយ​ខ្លួន​ជា​អ្នក​បញ្ចូល​សំឡេង​បែប​គួរ​ឲ្យ​ស្រឡាញ់ សម្រាប់​តួអង្គ​សត្វ​ចម្លែក​តូច​ពណ៌​លឿង Pikachu។

ងាក​ត្រឡប់​មក​វីដេអូ​ខ្លី​របស់​រឿង​វិញ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​ជាមួយ​ភាពយន្ត​ថ្មី​មួយ​នេះ គឺ​តួអង្គ Pikachu នេះ​ផ្ទាល់​តែ​ម្ដង។ ប្រិយមិត្ត​ដែល​ធ្លាប់​បាន​ទស្សនា​រឿង Pokemon ប្រភេទ​បែប​គំនូរជីវចល ប្រាកដ​ជា​បាន​ឃើញ​និង​ស្គាល់​តួអង្គ Pikachu ហើយ​ដែល តួអង្គ​មួយ​នេះ មិន​ចេះ​និយាយ​អ្វី​ទាំង​អស់ គ្រាន់​តែ​អាច​បញ្ចេញ​សំឡេង​បែប​តូច​ៗ​គួរ​ឲ្យ​ស្រឡាញ់​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​ភាពយន្ត​ថ្មី​បែប​មនុស្ស​នេះ​វិញ Pikachu តាម​ពិត​ទៅ​គឺ​អាច​និយាយ​បាន ប៉ុន្តែ​សំឡេង​របស់​វា​គឺ​អាច​ឮ​ និង​យល់​បាន​ដោយ​តួអង្គ Tim Goodman ដែល​សម្ដែង​ដោយ Justice Smith តែ​ប៉ុណ្ណោះ ហើយ​សម្រាប់​មនុស្ស​ដ​ទៃ​អាច​ឮ​តែ​គេ​ស្រែក​ដូច​សំឡេង​សត្វ​ធម្មតា។

ចង់​ដឹង​ថា វីដេអូ​ខ្លី​ដំបូង​នោះ មាន​ភាព​ទាក់ទាញ​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់