• 2018-11-13 12:08:18
  • ចម្រៀង

ពីរោះ...ប៊ុត សីហា ចេញ​បទ​ថ្មី​ទៀត ពីរោះ​ចាក់​បេះដូង​គ្រូ​បង្រៀន ក្រោយ​លេច​តម្រុយ​ឈប់​ច្រៀង

  • 2018-11-13 12:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​លេច​តម្រុយ​គ្រោង​ឈប់​ច្រៀង ទៅ​ធ្វើ​ការ​នៅ​បរទេស​វិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ឥឡូវ​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ ប៊ុត សីហា ស្រាប់​តែ​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ទៀត​ហើយ កំពុង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​រំជួល​ចិត្ត​គ្រប់​គ្នា។

ខុស​ពី​បទ​ចេញ​នៅ​អតីតកាល បទ​ថ្មី​ចេញ​នៅ​ក្នុង​ផលិតកម្ម​មរតក​មេឌា​ថ្មី​ៗនេះ មាន​រសជាតិ​ថ្មី​ ដោយ​រៀបរាប់​លើក​ពី​គុណ​បំណាច់​ធំ​ធេង​របស់​លោក​គ្រូ អ្នក​គ្រូ​បង្រៀន ឬ​អ្នក​មាន​គុណ​ទី​២ ដែល​បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត ជួយ​បង្ហាត់​បង្រៀន​តម្រង់​សាមញ្ញជន​គ្រប់​គ្នា ឲ្យ​ទៅ​ជា​មនុស្ស ធនធាន​ល្អ​ជា​សរសេរ​ទ្រូង​នៃ​ប្រទេស​ជាតិ។ បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "គុណ​គ្រូ"។

បទ​ថ្មី​នេះ ពិត​ពីរោះ​លន្លង់លន្លោច​មែន...ដូច្នេះ​តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់