• 2018-11-14 03:04:00
  • ជីវិតតារា

តួសង្ឃតូចសៅលីង មិនសូវកាក់កបខ្លាំងលើ​វិថីសិល្បៈដូចពីតូចមែន តែរស់នៅជីវិតហ៊ឺហាញាក់សាច់

  • 2018-11-14 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​សាង​កេរ្តិ៍ឈ្មោះ​តាំង​ពី​នៅ​ជា​ក្មេង​តូច​ Ashton Chen ជា​តារា​ប្រុស​វ័យ​ក្មេង ដែល​​​អ្នក​គាំទ្រ​កោត​សរសើរ​មិន​ដាច់​ពីមាត់​នូវ​ទេពកោសល្យ​សិល្បៈ​ ពិសេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថភាព​សម្ដែង​គុន​ រហូត​មនុស្ស​ភាគ​​ច្រើន​​រំពឹង​ទុក​ថា​ លោក​អាច​​​​ក្លាយ​ជា​កំពូល​តារា​ក្បាច់គុន​ បន្ទាប់​ពី Jet Li, Jackie Chan និង​ Donnie Yen ជាដើម។

ទោះជា​ អាជីព​សិល្បៈ​ងើប​ឡើង​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​ Aston ក៏​មិន​ភ្លេច​ការសិក្សា​ដែរ។ លោក​បាន​ដក​ខ្លួន​ពី​សិល្បៈ​មួយ​រយៈ​ធំ​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​បរទេស។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ ត្រឡប់​ចូល​សិល្បៈវិញ​ Aston មិន​បាន​គ្រង​តំណែង​ជា​តួ​ធំ​ដូច​មុន​ទេ។ យ៉ាង​ណា​ ក៏​មិន​មែន​ជា​បញ្ហា​សម្រាប់​លោក ពិសេស​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ ព្រោះ​​តារា​ប្រុស​រូប​នេះ​រស់​នៅ​ ជាមួយ​ជីវិត​ហ៊ឺហាណាស់។ ចំណុច​នេះ​កាន់​តែ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​ឆ្ងល់​ថា​ តើ​លោក​រក​ស៊ី​អ្វី​ ហេតុ​អ្វី​មាន​ម្ល៉េះ ស្រប​ពេល​អាជីព​សិល្បៈ​មិន​កាក់កប​ផង?

ផ្អែក​តាម​វិបសាយ​ព័ត៌មាន​​ចិន​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ តារា​ប្រុស​វ័យ​ ៣០​នេះ​ មាន​អចលនទ្រព្យ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់រយ​លាន​ដុល្លារ​ឯណោះ។ ជាមួយ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​នេះ​ Aston រស់​នៅ​យ៉ាង​រំភើយ​មិន​ខ្វល់​ខ្វះ​ចាយ​សោះ​ឡើយ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​បាន​រក​ស៊ី​ជួញ​ដូរ​សម្ភារៈ​ទំនើបៗ ដូចជា​ ឡាន ស្បែក​ជើង​កីឡា នាឡិកាដៃជា​ដើម។

លោក​កាន់​កាប់​ឡាន​ជា​ច្រើន​គ្រឿង​ដូចជា Range Rover Autobiography SUV, Audi R8 និង​ Nissan GT-R។

ងាកមក​ជីវិត​សិល្បៈ​វិញ​ បើ​ទោះ​លោក​លែង​ជា​ កំពូល​តារា​ជួរ​មុខ​ ប៉ុន្តែ​ Ashton នៅ​តែ​ជា​តារា​ប្រុស​អាស៊ី​ដែល​ក្លាយ​ជា​និមិត្តរូប​របស់​អាស៊ី ពិសេស​វិស័យ​គុន។ ប៉ុន្តែ​ ដោយសារ​មើល​តាម​ស្នាដៃ​ពី​អតីត​កាល បូក​រួម​នឹង​ទេពកោសល្យ​មិន​អាច​កាត់​ថ្លៃ​បាន​ អ្នក​ដឹក​នាំ​រឿង​ជា​ច្រើន​ នៅ​តែ​ចាប់អារម្មណ៍​លោក​ បើ​ទោះ​លោក​លែង​ជា​តារា​ប្រុស​ដែល​មាន​មុខ​ទាក់ទាញ​ខ្លាំង​នា​សម័យ​បច្ចុប្បន្ន​ក៏​ដោយ។

ដោយឡែក​ នៅ​ឆ្នាំ ២០១៧ លោក​បាន​បើ​កសាលា​ហាត់​គុន​មួយ​កន្លែង​ ហើយ​ក៏​ក្លាយ​ជា​គ្រូ​គុន​វ័យ​ក្មេង​ម្នាក់​ដែរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ក្រៅ​ពីធ្វើ​ជាសម្ដែងរឿង​ ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ថត​រូប​ឲ្យ​ទស្ស​នាវដ្ដី ​តារា​ប្រុស​ត្រកូល​ Chen នេះ​ក៏​ចូលរួម​ក្នុង​ការងារ​ជា​អ្នក​ដឹក​នាំ​ថត​កុន ហើយ​តាម​រយៈ​ការងារ​នេះ​ ក៏​ជា​ចំណែក​មួយ​នៃ​ចំណូល​របស់​លោកដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់