• 2018-11-14 06:59:07
  • ជីវិតតារា

គង់ ចាន់ស្រីមុំសម្រាកព្យាបាលនៅមន្ទីរពេទ្យស្របពេលក្នុងហាងរបស់ខ្លួនក៏មានបញ្ហា​ (មានវីដេអូ)

  • 2018-11-14 06:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំកំពុងជួបបញ្ហាសុខភាពសម្រាកនៅឯមន្ទីរពេទ្យក្រោយដួលសន្លប់អត់ដឹងខ្លួន។ ដោយឡែក មានការព្រួយបារម្ភជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយឃើញស្វាមីរបស់នាងបានបង្ហោះពាក្យពេចន៍មួយចំនួនទាក់ទងទៅនឹងជំងឺរបស់អតីតតារារូបនេះផងដែរ។

ជាក់ស្តែងសារដែលបានបង្ហោះក្នុង Instagram ​របស់អតីតតារាហាយសូរូបនេះមានសរសេរអត្ថន័យពីស្វាមីរបស់នាងថា៖ "ប្រពន្ធខ្ញុំនៅគេងពេទ្យ​ ថ្ងៃនេះស្រាប់តែមានបញ្ហាតិចតួចទៅលើហាងរបស់ពួកខ្ញុំ​ គ្រាន់តែគាត់ស្វាងពីថ្នាំសន្លប់ភ្លាម​ ឃើញអតិថិជន​ ផ្តល់មតិពីសេវាកម្មខាងពួកខ្ញុំ​ គាត់​ក៏មិនសប្បាយចិត្ត​ភ្លាម​ ចង់ធ្វើការ Live សុំទោសទៅកាន់ភ្ញៀវទាំងឈឺទៀត​ .... ព្រោះកន្លងមកពួកខ្ញុំរវល់ក៏មិនបានមើលអោយដិតដល់ទៅលើបញ្ហាទាំងនោះ​? ចឹងក៏សូមទោសរាល់បញ្ហាកន្លងមកដែលកើតឡើង​ និងសេវាកម្មមិនល្អទៅកាន់អតិថិជន​ អរគុណសំរាប់ការរិះគន់ដើម្បីស្ថាបនា​?￰゚マᄏ ស្អែកគាត់ធូរ​ គាត់និងធ្វើការ live បកស្រាយ​រាល់បញ្ហាជូនទៅកាន់អតិថិជនទាំងអស់គ្នា"​។

បន្ថែមលើពីបញ្ហាសុខភាពរបស់អ្នកនាងគង់ចន់ស្រីមុំ ​​​​​គឺអ្នកនាងកំពុងតែមានបញ្ហាបន្តិចបន្តួចបន្ថែមក្នុងការងាររកស៊ីរបស់នាងជាមួយផ្នែកសេវាកម្ម។ ទាក់ទងនឹង​បញ្ហា​នេះ​ លោក គឹម សីហា ដែល​ត្រូវ​ជាស្វាមី​បាន​ប្រាប់ក្រុមការងារ​ Sabay ថា៖ "គាត់ (ស្រីមុំ) មាន​បញ្ហារោគស្ត្រីបន្ទាប់​ពី​សំរាលកូន ហើយបញ្ហាហាង មាន​អតិថិជនច្រើនពេក ហើយហាងតូច​មានតែ ៨តុ" ទោះយ៉ាងណាក៏សុំអធ្យាស្រ័យពីអតិជនផងដែរ។

ទោះ​ជាយ៉ាង​ណា អ្នកគាំទ្រមួយចំនួន​ ក៏សូមជូនពរឲ្យអ្នកម្តាយហាយសូរូបនេះឆាប់ជាសះស្បើយពីជំងឺផងដែរ៕

ចង់ដឹងថាយ៉ាងណាមើលរូបខាងក្រោម៖

រូបភាពយកពីIG៖ អ្នកនាង គង់​ចាន់ស្រីមុំ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់