- 2018-11-15 13:46:03
- ព័ត៌មាន
ផ្អើលហ្វេសប៊ុក ខាត់ សុឃីម នាំអ្នកគាំទ្រ រាប់ឈ្មោះនំខ្មែរ ទុកជួយថែទាំងអស់គ្នា!
- 2018-11-15 13:46:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលហ្វេសប៊ុក ខាត់ សុឃីម នាំអ្នកគាំទ្រ រាប់ឈ្មោះនំខ្មែរ ទុកជួយថែទាំងអស់គ្នា!
ចន្លោះមិនឃើញ
ឆ្លៀតពេលពីការងារដ៏មមាញឹក ព្រលប់នេះ ខាត់ សុឃីម បាននាំអ្នកគាំទ្រមកលេងល្បែងប្លែកមួយ គឺនាំអ្នកគាំទ្ររាប់ឈ្មោះរាល់នំរបស់ខ្មែរទាំងឡាយ ដែលប្រិយមិត្តនៅចាំ ទុកជាការរំលឹកឈ្មោះរបស់ជាតិទាំងនោះ ជាជាងភ្លេច យូរៗទៅបាត់ឈ្មោះ បាត់រូបរាង ទន្ទឹមនឹងនំនាំចូលពីបរទេសក៏ច្រើន។
នៅមុនការលេងល្បែងនេះ ខាត់ សុឃីម បានទទួលកាដូពីមិត្តរួមអាជីព គឺវីដេអូ អាណូ នូវអំបុកមួយកញ្ចប់ដែលនាងអះអាងថា ឆ្ងាញ់ជាប់មាត់។ "តាមពិតនំខ្មែរយើងមានច្រើនណាស់ ហើយឆ្ងាញ់ៗទៀត ដែលយើងគួរតែគាស់រំលើងមកដើម្បីថែរក្សា និងអភិរក្សទាំងអស់គ្នា...ដូចនំអំបុកនេះអីចឹងឆ្ងាញ់ណាស់ បើបងប្អូនចេះយកមកកែច្នៃគឺអាចរកស៊ីបានទៀត"។ ដូច្នេះហើយ ទើបតារាប្រជាប្រិយរូបនេះ ចាប់ផ្ដើមល្បែងរាប់ឈ្មោះនំខ្មែរនេះឡើង ក្នុងចេតនាពញ្ញាក់យុវវ័យជំនាន់ក្រោយ ចូលចិត្តនំខ្មែរ។
តាមអ្នកគាំទ្ររបស់ ខាត់ សុឃីម បានចូលរួម បានរកឃើញឈ្មោះនំខ្មែរជាច្រើនដូចជា៖ នំអន្សម នំបាត់ នំជៀល នំអាកោរ នំកង នំត្នោត នំល្ពៅ នំកូ ចេកបុក នំល្ពៅ នំលំអងចេក នំក្រូច នំជើងជ្រូក នំផ្លែអាយ នំចាក់ចុល នំទ្រាបបាយ នំពងអន្សង នំអំបែង នំគ្រក់ នំចាំង នំស្លឹកស្រស់ នំចាក់ច័ន្ទ នំពោត...។ល។
“ទាំងអស់ហ្នឹង គឺជានំរបស់ខ្មែរ អីចឹងកុំចោល ត្រូវនាំគ្នាចាំ និងញុំាទាំងអស់គ្នា!!!”។ ខាត់ សុឃីម បន្ថែម។
តើប្រិយមិត្តចាំ និងស្គាល់ឈ្មោះនំខ្មែរយើងអីខ្លះទៀត ជួយបន្ថែមតោះ...!!!
នំចាក់ចុល