• 2018-11-16 04:20:00
  • ព័ត៌មាន

កូន​ខ្មែរ​រស់​នៅ​កាណាដា​មួយ​រូប តស៊ូ​ផលិត​ចម្រៀង​និង​ក្បាច់​រាំពិត​ជា​គួរ​ឲ្យ​សរសើរ

  • 2018-11-16 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ណាត កែវ គឺ​ជា​តារា​ចម្រៀង​និង​អ្នក​បង្ហាត់​រាំ​សញ្ជាតិ​ខ្មែរ​ម្នាក់​រស់​នៅ​ទីក្រុង Victoria ខេត្ត​ Brtish Columbia ប្រទេស​កាណាដា​ ដែល​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​ចម្រៀង​ថ្មី​ៗ​ជា​ភាសា​ខ្មែរ គុណភាព​លំដាប់​អន្តរជាតិ។

លោក ណាត កែវ

ថ្លែង​មក​កាន់​សារព័ត៌មាន​ Sabay តារា​រូប​នេះ​ចាប់​ផ្ដើម​ផលិត​តន្ដ្រី​តាំង​ពី​ឆ្នាំ ២០០៣​ មក​ម្ល៉េះ​ ប៉ុន្តែ​ភាគ​ច្រើន​គឺ​គ្រាន់​តែ​ភ្លេង​សម្រាប់​គម្រោង​ហាត់​រាំ​តែ​ប៉ុណ្ណោះ រហូត​មក​ដល់​ឆ្នាំ​២០១៦ ទើប​លោក​ចាប់​ផ្ដើម​ផលិត​បទ​សម្រាប់​ចម្រៀង​និង​ព្រម​ទាំង​សរសេរ​និពន្ធ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ។ លុះ​រហូត​មក​ដល់​ឆ្នាំ ២០១៧ ទើប​លោក​បញ្ចេញ​បទ​ចម្រៀង​ដំបូង​ចំណង​ជើង​ថា "Myself”។

ជុំ​វិញ​ការ​ផលិត​ចម្រៀង​ជា​ភាសា​ខ្មែរ និង​រស់​នៅ​ក្រៅ​ប្រទេស​ដូច្នេះ​ តារា​អាណិកជន​រូប​នេះ​បញ្ជាក់​ថា ខ្លួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​ជាមួយ​ការ​ប្រែ​ប្រួល​តន្ត្រី​នៅ​កម្ពុជា​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​ផ្ដោត​សំខាន់​ទៅ​លើ​តន្ត្រី​ផ្ទាល់​ខ្លួន​ដែល​មាន​ចង្វាក់​រាំ​នៅ​ក្នុង​នោះ​ព្រោះ​លោក​ជា​អ្នក​ជំនាញ​ខាង​រាំ​មួយ​រួប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​លោក​មិន​រស់​នៅ​កម្ពុជា​ វា​អាច​ផ្ដល់​សេរីភាព​មួយ​ក្នុង​ការ​ផលិត​ចម្រៀង​ថ្មី​និង​ទាន់​សម័យ។ ក៏​ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ថា ចង់​ឃើញ​តន្ដ្រី​ដែល​ផលិត​ដោយ​ខ្លូន​ឯង (Original Music) ត្រូវ​គេ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ក្នុង​អាជីព​នេះ​កាន់​តែ​មាន​ទឹក​ចិត្ត​ក្នុង​ការ​ផលិត។

​​​​​​ក្នុង​រយៈ​ពេល​ជាង១​ឆ្នាំ​មួយ​នេះ​ បទ​ចម្រៀង​លោក​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គឺ​បទ "Myself” និង "Once More” ដែល​សុទ្ធ​តែ​ច្រៀង​ជា​ភាសា​ខ្មែរ។ ថ្មីៗ​នេះ​លោក​ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​ទៀត​ដែល​មាន​ចំណង​ជើង​ថា "Single At Heart” ដែល​ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មីៗ។

ទស្សនា​វីដេអូ​ចម្រៀង​បទ "Single At Heart” ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់