• 2018-11-16 04:23:11
  • ស្ទីលតារា

ដាច់ផ្ងារ យាយគ្រវីសក់ និង Sinon តែងខ្លួន ព្រះម៉ែនាគរាជចង់ប្រជែងសម្រស់ជាមួយ Taew

  • 2018-11-16 04:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​រូប​ថត​​អុំ​ស្រី​ Sitang Buathong ហៅ​ យាយ​គ្រវី​សក់​​ និង​ស្ដេច​ដើរ​ម៉ូដ​ហ្វីលីពីន​ Sinon Loresca ទទួល​បាន​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​អ្នក​ប្រើប្រាស់​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ព្រម​ទាំង​មាន​អ្នក​Like និង​ Share រាប់​ពាន់​នាក់។ ក្រោយ​ពី​​ឃើញ​អ្នក​ទាំង​ពីរ​គ្រង​ឈុត​​ ព្រះ​ម៉ែ​នាគរាជ ​ ចង់​ប្រជែង​សម្រស់​​ជាមួយ​កំពូល​តារា​សម្ដែង​ថៃ Taew Nataponhn ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ខាង​លើ។

ការ​បង្ហោះ​រូប​ថត​ប្រៀប​ធៀប​ក្នុង​ន័យ​លេង​សើច​នេះ​​មាន​​អ្នក​គាំទ្រ​ខ្លះ​និយាយ​ថា ចប់​​ហើយ​សម្រស់​​ Taew Nataponhn ក្នុង​ឈុត​​ ព្រះម៉ែនាគរាជ ស្អាត​ចាញ់​​យាយ​គ្រវី​សក់ និង Sinon Loresca ហើយ​ពេល​នេះ។ "ខ្ញុំ​សង្ស័យ​រឿង​ ព្រះម៉ែនាគរាជ ឬ ហៅ​ Nakee ភាគ​ក្រោយ​ទៀត​យក​ស្រី​ស្អាត​ទាំង​ពីរ(យាយគ្រវីសក់ និង Sinon Loresca ) ​នាក់​នេះ​ទៅ​សម្ដែង​ហើយ​មើល​ទៅ ព្រោះ​គាត់​គ្រង​ឈុត​ហ្នឹង​ស្អាត​ណាស់"។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់