• 2018-11-16 05:11:11
  • ភាពយន្ត

ជីវិតគឺបែបនេះ! ទើបតែប្រសើរឡើងបន្តិច ក៏មានអ្នកមកធ្វើឲ្យល្អក់កករភ្លាម ដូចស្នំឯកជឹង អ៊ីចឹង

  • 2018-11-16 05:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាម​រឿង​ភាគ​​បុរាណ​ចិត្ត "ល្បិច​ក្នុង​រាជ​វាំង វគ្គ​២" ទើប​​ដឹង​ថា ជីវិត​របស់​ស្នំ​​​ឯកជឹ​ង ​ពិតជា​គួរ​​ឲ្យ​​អាណិត​ប៉ុណ្ណា។ ទើបតែ​រៀប​អភិសេក​ចូល​ក្នុង​រាជវាំង តែ​ក៏​ត្រូវ​ជួប​ជាមួយ​សត្រូវ​ដែល​មិន​ដឹង​ច្បាស់​ថា​ជា​អ្នកណា​ទៅ​ហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ព្រះអង្គម្ចាស់​ពីង​នៅ​មិនទាន់​មាន​ក្តី​ស្រឡាញ់​ពិត​ចំ​ពោះ​ព្រះ​នាង​ទៀ​ត​ផង​។

កាលពី​វគ្គ​​មុន ស្នំ​ឯ​ក​ជឹង ត្រូវ​បាន​អ្នក​នៅ​ក្នុង​រាជវាំង​ដាក់​ថ្នាំ​ស​ណ្តំ​រួច​លួច​ដុត​សំ​ណាក់​សៀវភៅ​ដែល​មាន​ស្នំ​ឯក​នៅ​ក្នុង​នោះ។ ហេតុការណ៍​នេះ ប៊ិះ​តែ​នឹង​​ធ្វើ​ឲ្យ​នាង​អស់​ជីវិត​ក្នុង​ភ្លើង​ទៅ​ហើយ​។ ​​សំណា​ង ​មាន​ក្រុម​កង​ទ័ព​នាគរាជ ជួយ​ពន្លត់ភ្លើង និង​ជួយសង្គ្រោះ​​ចេញ​ទាន់​ពេល​វេលា​។

បន្ទាប់ពី​មាន​រឿងហេតុ​បែប​នេះ​កើតឡើង ធ្វើ​​ឲ្យ​​ព្រះអង្គ និង​ក្រុម​កង​ទ័ព​នាគរាជ​ខិត​ខំ​ស្វែង​រក​តម្រុយ និង​ភស្តុតាង​ផ្សេងៗ​ដើម្បី​វែក​រកមុខ​ឃាតក។

នៅ​ថ្ងៃ​ទី​ ១៦ ​នេះ វគ្គ​ថ្មី​នឹង​បើក​បង្ហាញ​មុខមាត់​ពិត​របស់​ជន​អាក្រក់​ដែល​ប៉ង​សម្លាប់​ស្នំ​ឯក​។ តើ​​អ្នកណា​ជា​​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​រៀង​នេះ? កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​ល្បិច​ក្នុង​រាជវាំង​វ​គ្គ​២» ដែល​ចាក់​ផ្សាយ​រៀងរាល់ថ្ងៃ​ចន្ទ-សុក្រ វេលា​ម៉ោង ១១:០០​ព្រឹក នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍ PNN៕​

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ សុខណា

មតិយោបល់