• 2018-11-16 08:08:47
  • ស្ទីលតារា

ស្អាតខ្លាំង! មាស​​ សោភា គ្រងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ

  • 2018-11-16 08:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងល្បីឈ្មោះជួរមុខកញ្ញា មាស សុខ​សោភា មិន​ត្រឹមតែ​មាន​ទឹកដម​សំឡេង​ពីរោះ​ស្រទន់ប៉ុណ្ណោះ​ទេអាចនិយាយបានជាតារាពហុជំនាញផងដែរ ប៉ុន្តែ​​តារា​ស្រី​រូបនេះមិនត្រឺមតែជាវិស័យចម្រៀងទេ​តែ​សម្រាប់ការបង្ហាញ​នូវស្ទីលតុបតែងខ្លួន​របស់តារារូបនេះជាមួយ​ម៉ូដ​សម្លៀកបំពាក់ទាំងយុវវ័យនិងបែបបុរាណ​ស្រស់ស្អាត ប្លែកៗ ហើយ​តែងតែ​ស័ក្ដិសម​ឥតខ្ចោះ​ ជាមួយនឹង​រាងកាយ​ដ៏​ស្រ​ឡូ​ន​របស់​នាងរហូតមានអ្នកគាំទ្រមួយចំនួនលើកសរសើរថា ជា​តារា​ស្រី​ដែល​ពូកែ​ជ្រើសរើស​សម្លៀកបំពាក់​សម្រាប់​ចូលរួម​ក្នុង​កម្ម​ពី​ធី​ផ្សេងៗ​យ៉ាង​ប្រណីត​ផងដែរ។

ថ្មីៗកន្លងទៅនេះឃើញមានវត្តមានតារាចម្រៀងសម្លេងស្រទន់រូបនេះធ្វើការបង្ហោះនូវរូបភាពក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណខ្មែរយ៉ាងស្រស់សោភាដូចជាទេពធីតា ទោះបីជាតារាសម្រៀងរូបនេះមាន​វ័យ​ជ្រេ​បន្ដិច​ទៅហើយ​ក្ដី តែ​សម្រាប់​សម្រស់ និង ការតុបតែង​ខ្លួន​រប​ស់​នាង​តែងតែ​ស្រស់ស្អាតគ្រប់កាលៈទេសៈ និង មាន​អ្វីដែល​ប្លែក​ជានិច្ច​សម្រាប់​បំពេញ​ចំណី​អារម្មណ៍​ទស្សនិកជន​មិនថាតែ​យុវវ័យ ឬ ក៏​មនុស្ស​វ័យ​កណ្ដាល​នោះឡើយ គឺ​តែងតែ​ពោល​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ពីទេពកុសល្យ​ពិសេស​ពេលដែល​នាង​គ្រង​ឈុត​កូនក្រមុំ​បែប​ប្រពៃណី​ខ្មែរ ​ស្រស់ស្អាត​ប្លែកហើយម្នាក់ៗទទួចក្នុងចិត្ត បើសិនជាIdol​​ ស្លៀកសម្លៀកបំពាក់បែបប្រពៃណីក្នុងថ្ងៃអាពាហ៍ពិពាហ៍ខ្លួនឯងរិតតែស្រស់ស្អាតជាងនេះទៅទៀត ៕

ចង់ដឹងស្រស់ស្អាតខ្លាំងយ៉ាំងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពី FB​​​ Page៖ ហង្ស សម្អាងការ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់