• 2018-11-16 08:02:24
  • ព័ត៌មាន

តារា​ល្បី​ណា​ខ្លះ ត្រូវ​ប៉ាប៉ា YG បដិសេធ​មិន​យក​ចូល​​ផលិតកម្ម?

  • 2018-11-16 08:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​នេះ ផលិតកម្ម YG ទើប​តែ​បង្ហាញ​វីដេអូ​ខ្លី​ថ្មី​ សម្រាប់​កម្មវិធី​ប្រកួតប្រជែង​ថ្មី​ចុង​ក្រោយ​​មួយ​ដែល​មាន​ឈ្មោះ​ថា "YG Treasure Box” ហើយ​បើ​តាម​ការ​បង្ហាញ​ក្នុង​វីដេអូ​នោះ ម្ចាស់​ផលិតកម្ម YG លោក Yang Hyun Suk ក៏​បាន​បង្ហាញ​ពី​តារា​ល្បី​ៗ ៦ រូប​ដែល លោក​បដិសេធ​មិន​យក​ចូល​ផលិតកម្ម។

តារា​ចម្រៀង Rain

ម្ចាស់ផលិតកម្ម ​YG បាន​និយាយ​ថា Rain បាន​​ប្រឡង​ចូល​ផលិតកម្ម YG ប៉ុន្តែ​ត្រូវ​បាន​ផលិតកម្ម​មួយ​នេះ​បដិសេធ។ ចុងក្រោយ Rain ក៏​ត្រូវ​បាន​ទទួល​ដោយ​ផលិតកម្ម JYP ហើយ​ក្លាយ​ជា​តារា​ល្បី​ល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស​កូរ៉េ។

តារា​សម្ដែង Park Bo Gum

Park Bo Gum បាន​ផ្ញើ​វីដេអូ​របស់​លោក​ដើម្បី​ប្រកួតប្រជែង​ចូល​ផលិតកម្ម​យក្ស​មួយ​នេះ ប៉ុន្តែ​វីដេអូ​របស់​លោក បែរ​ជា​មិន​ជាប់​សូម្បី​ត្រឹម​វគ្គ​ជម្រុះ។ Yang Hyun Suk ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ជ្រើសរើស​យក​វីដេអូ​របស់​តារា​សម្ដែង​រូប​នេះ។ Park Bo Gum បាន​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៤ ហើយ​ក៏​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ចាប់​តាំង​ពី​ពេល​នោះ​មក។

តារា​ចម្រៀង Chungha

Yang Hyun Suk ក៏​មិន​បាន​ជ្រើសរើស​វីដេអូ​ប្រកួតប្រជែង​របស់ Chungha ផង​ដែរ ដែល​ចុង​ក្រោយ​ធ្វើ​ឲ្យ​នាង​ប្ដូរ​ផ្លូវ​ទៅ​រក​ផលិតកម្ម JYP ផលិតកម្ម MNH និង​ចុង​ក្រោយ​​ក្នុង​កម្មវិធី Produce 101។ បច្ចុប្បន្ន នាង​កំពុង​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​កូរ៉េ។

សមាជិក​ក្រុម Red Velvet តារា​ចម្រៀង Wendy, តារា​ចម្រៀង Crush និង តារា​សម្ដែង Honey Lee

មិន​ខុស​គ្នា​ពី​តារា​ចម្រៀង Chungha និង​តារា​សម្ដែង Park Bo Gum ប៉ុន្មាន​នោះ​ទេ តារា​ចម្រៀង Wendy, Crush និង Honey Lee ពួកគេ​ទាំង​អស់​គ្នា សុទ្ធ​តែ​ធ្លាប់​ដាក់​ពាក្យ​ប្រកួតប្រជែង​ចូល​ផលិតកម្ម YG តាម​រយៈ​វីដេអូ​របស់​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ផលិតកម្ម​មួយ​នេះ បដិសេធ​ដូច​គ្នា៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់