• 2018-11-16 10:00:21
  • ចម្រៀង

ស្ងាត់ៗ ថេណា ចេញបទថ្មីរួមគ្នាជាមួយ G-Devith ឡើងឡូយកប់

  • 2018-11-16 10:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​តារា​ចម្រៀង​ Original Song ២​រូប​​គឺ​ ថេណា និង G-Devith បាន​ចេញ​​​បទ​ចម្រៀង​មួយ​បទ​ "ស្រឡាញ់​អូន​ដល់​ឆ្អឹង" ​ដែល​ជា​សំនៀង​ដើម​របស់​អ្នក​ស្រី ប៉ែន រ៉ន ។

បើ​តាម​ ថេណា ឲ្យ​ដឹង​ថា​​បទ​ចម្រៀង​ "ស្រឡាញ់​អូន​ដល់​ឆ្អឹង" នេះ​ខ្លួន​បាន​និពន្ធ​សាច់​ភ្លេង​ថ្មី​​ដោយ​បាន​បញ្ចូល​ពាក្យ​ពេជ្រ​មួយ​ចំនួន​បន្ថែម​ទៀត។ ដូច​ជា​ត្រង់​ចំណុច​​ខ្លះ​លោក ឲ្យ G-Devith មួយ​ជួយ​រ៉េប​​​​ដើម្បី​ឲ្យ​​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ថែម​មួយ​កម្រិត​ទៀត។

ចំពោះ​មូល​ហេតុ​ ថេណា យក​បទ​ "ស្រឡាញ់​អូន​ដល់​ឆ្អឹង" ជា​សំនៀង​ដើម​អ្នក​ស្រី ប៉ែន រ៉ន មក​ច្រៀង​ដោយ​សារ​តែ​ការ​ស្រឡាញ់​ចូល​ចិត្ត​បទ​ចម្រៀង​មួយ​នេះផង។ លោក​ថា៖" បទ​ថ្មី​នេះ​និពន្ធ​​ទំនុក​ភ្លេង​ថ្មី​ដោយ​ខ្ញុំ តែ​ខ្ញុំ​ឲ្យ​ G-Devith គាត់​មក​ជួយ​រ៉េប​ ហើយ​សុំ​បញ្ជាក់​នេះ​ក៏​ជា​លើក​ដំបូង​ដែល​ខ្ញុំ​ និង​គាត់​ចាប់​ដៃ​គ្នា"។

បន្ទាប់​ពី​បទ​ចម្រៀង​មួយ​បទ​នេះ ថេណា ក៏​ត្រៀម​នឹង​ចាប់​ដៃ​គូ​ជាមួយ​ G-Devith នៅ​បទ​ក្រោយ​ទៀត​ផង​ដែរ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់