• 2018-11-19 03:26:57
  • ព័ត៌មាន

ឡូយ​មែន​ទែន! បានសំបុត្រចូលមើលតារាល្បីហើយ ថែមវីស្គីសំណព្វចិត្ត Free ទៀត!

  • 2018-11-19 03:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Ballantine’s True Music បាន​ត្រឡប់​មក​ជា​ថ្មី​ ដោយ​មាន​ការ​សម្ដែង​ពី​តារា​​ចម្រៀង​ Original ដ៏​ល្បី គឺ​កញ្ញា ឡូ​រ៉ា ម៉ម និង​លោក​អូន នៅ Urban Beer House មួយ​យប់​ពេញ កាល​ពី​ម្សិលមិញ​នេះ។ មាន​ភ្ញៀវ​កិត្តិយស និង​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ទាំង​២ ជា​ច្រើន​ចូល​រួម​យ៉ាង​សប្បាយ​រីករាយ។

កាន់តែ​អស្ចារ្យ​នៅ​ក្នុង​រាត្រី​នោះ ក្រុមហ៊ុន​ខាង​លើ​បាន​​ដាក់​ចេញ​​​​​​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​ភ្ញៀវ​ចូលរួម​​ ដោយ​ផ្តល់​ជូន​​នូវ​ស្រា Ballantine’s Finest ៧០ សង់ទីលីត្រ ចំនួន ១​ដប​ឥតគិតថ្លៃ​ភ្លាមៗ សម្រាប់​ការ​ទិញ​ស្រា Ballantine’s Finest ចំនួន​មួយ​ដប​ព្រម​ជាមួយ​នឹង​សំ​បុត្រ​សម្រាប់​ចូលរួម​ការ​ប្រគំ​តន្ត្រី Ballantine’s True Music នៅ​ថ្ងៃ​ទី ១ មីនា ឆ្នាំ ២០១៩ ចំនួន ២ សន្លឹក​ផង​ដែរ​។​

នៅ​ឆ្នាំ​នេះ កម្មវិធី Ballantine’s True Music នឹង​ធ្វើឡើង​នៅ​ច្រើន​ទីតាំង​ជា​បន្តបន្ទាប់​ចាប់ពី​ខែ ​វិច្ឆិកា រួម​ជា​មួយ​នឹង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ នៅ​ថ្ងៃ​ទី ១ ​មីនា ​២០១៩ ក្រោម​ការចូលរួម​របស់​តារា​ច​ម្រៀង Original ដ៏​ល្បីៗ​នៅ​កម្ពុជា។ កុំ​ភ្លេច​ណា! ទទួល​យក​សំបុត្រ​សម្រាប់​ការ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី​១ ខែ មីនា ឆ្នាំ ២០១៩ ទាំង​អស់​គ្នា​ដោយ​គ្រាន់តែ​ទិញ​ស្រា Ballantine’s Finest នៅតាម Pub ឬ​ភោជនីយដ្ឋាន​នានា ក្នុង​ទីក្រុង​ភ្នំពេញ៕

អត្ថបទ៖ សុខណា

មតិយោបល់