• 2018-11-16 12:35:32
  • ស្ទីលតារា

សុផា លីនដា ផ្លាស់ប្ដូរ​ស្ទីល​ប្លែក ១៨០ដឺក្រេ ចេញ​សុដន់​កម្រ​ឃើញ

  • 2018-11-16 12:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត សុផា លីនដា គឺ​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Cambodia Super Model ត្បិត​ថា​មាន​រូបរាង​ស្រស់​ស្អាត វ័យ​ក្មេង ប៉ុន្តែ​កន្លង​មក​ លីនដា ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​មិន​និយម​ភាព​សិចស៊ី​នោះ​ឡើយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ស្រាប់​តែ​ផ្លាស់​ប្ដូរ ១៨០ ដឺក្រេ។

សុផា លីនដា បាន​ផ្លាស់​ប្ដូរ​ពី​ស្រគត់ស្រគំ មក​ទម្រង់​បែប​សិចស៊ី បញ្ចេញ​គល់​សុដន់​ខុស​ដាច់​ពី​អតីតកាល។ រូបភាព​សិចស៊ី​របស់​នាង គេ​ឃើញ​ជា​រឿយ​ៗ​លើ​បណ្ដាញ​សង្គម។ ដូច​ថ្ងៃ​នេះ​ជា ឧទាហរណ៍ តារា​ស្រី​រាង​ខ្ពស់​ស្រឡះ បាន​បញ្ចេញ​រូប​ពាក់​អាវ​យឺត​វាល​ធំ​ត្រង់​ក្លៀក។ រូបភាព​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​នាង លើក​ឡើង​ថា លេច​របស់​សំខាន់​ហើយ យ៉ាង​ណា នាង​មិន​បាន​ឆ្លើយ​តប​ឡើយ។ តែ​ជាមួយ​គ្នា ក៏​មាន​អ្នក​សរសើរ​ថា​នាង ស្អាត​ជាង​មុន​ដែរ។

មិន​ទាន់​ដឹង​ថា អ្វី​ដែល​រុញ​ច្រាន​ឲ្យ​តារា​ស្រី​បញ្ចេញ​ស្ទីល​ខុស​ប្លែក​នេះ​ឡើយ។ ប៉ុន្តែ​ចំណុច​គួរ​ចាប់​អារម្មណ៍ មាន​លេច​លឺ​ដំណឹង​មិន​ស្រួល​ពី​ទំនាក់​ទំនង​ជាមួយ នៅ ស៊ីនឿន ដែល​ល្បី​ថា​ជា​គូ​ស្នេហ៍​នឹង​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ បើ​ទោះ​ជា​រឿយ​ៗ នាង​បាន​បដិសេធ​ក៏​ដោយ។ ប្រភព​នៅ​មិន​ឆ្ងាយ​ពី​តារា​ស្រី​រូប​នេះ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បែក​គ្នា​ទៅ​ហើយ ក្នុង​នោះ នៅ ស៊ីនឿន បាន​ងាក​ទៅ​ស្រវា​តារាចម្រៀង​ស្រី​ក្នុង​ផលិតកម្ម​ជាមួយ​គ្នា​ជំនួស​វិញ។

ជា​មួយ​គ្នា គេ​កម្រ​ឃើញ លីនដា និង នៅ ស៊ីនឿន រំលេច​រូប​ភាព​ស្និទ្ធស្នាល​គ្នា​ទៀត​ណាស់ ផ្ទុយ​ទៅ​វិញ​នាង​រមែង​បញ្ចេញ​សារ​ប្លែក​ៗ​ដូច​ជា "កុំ​បន្ត​ទាំង​ដែល​គ្មាន​សង្ឃឹម កុំ​ទន្ទឹង​ទាំង​ដែល​មិន​អាច​ទៅ​រួច" ជា​ដើម។ ជំនួស​ឲ្យ​ភាព​ផ្អែម​ល្ហែម​ដែល​ធ្លាប់​មាន​ជាមួយ​តារា​ប្រុស លីនដា ស្រាប់​តែ​ផ្លាស់​ប្ដូរ​ស្ទីល​តែ​ម្ដង។

សូម្បី​តែ​ដើម​ទ្រូង​របស់​នាង ក៏​មាន​សភាព​ធំ​ខុស​ប្លែក​ពី​ពេល​មុន​ដែរ។ ប្រភព​ដដែល​បង្ហើប​ថា ដើម​ទ្រូង​របស់​តារា​ស្រី ធំ​ជាង​មុន ដោយ​សារ​តែ​នាង​បាន​វះកាត់​ពង្រីក។ ជុំ​វិញ​បញ្ហា​នេះ សុផា លីនដា ផ្លាស់​ប្ដូរ​ស្ទីល និង​ទំនាក់ទំនង​ជាមួយ នៅ ស៊ីនឿន មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​បាន​ទេ​ព្រលប់​​ថ្ងៃ​ទី ១៦ វិច្ឆិកា​នេះ៕

រូបភាព៖ IG សុផា លីនដា

អត្ថបទ៖ ទារិកា

មតិយោបល់