• 2018-11-17 03:00:00
  • ជីវិតតារា

ក្រោយ​រឿង​អាស្រូវ​ហាក់​ស្ងប់ស្ងាត់ ទី​បំផុត Fan Bingbing ប្រកាស​ចូល​សិល្បៈ​វិញ​​ឆាប់​ៗ​នេះ

  • 2018-11-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ផ្ទុះ​រឿង​អាស្រូវ​គេច​ពន្ធ តារា​សម្ដែង Fan Bingbing បាន​អវត្តមាន​ពី​បណ្ដាញ​សង្គម​អស់​រយៈពេល​យ៉ាង​យូរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ចេញ​មុខ​ទទួល​ស្គាល់​កំហុស និង​ធ្វើ​ការ​សុំទោស​ដល់​មហាជន​ជា​សាធារណៈ​មក​នោះ ទី​បំផុត​តារា​ស្រី​រូប​នេះ បាន​ត្រឡប់​មក​សកម្ម​លើ​បណ្ដាញ​សង្គម​សា​ជា​ថ្មី ហើយ​ថែម​ទាំង​ប្រកាស​ពី​ដំណឹង​ល្អ​របស់​នាង ទៅ​កាន់​អ្នក​គាំទ្រ​ថែម​ទៀត​ផង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Fan Bingbing បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៅ​ក្នុង​ក្រុម chat មួយ​របស់​នាង​ជាមួយ​មិត្តភ័ក្ដិ ដោយ​រូប​ភាព​នោះ​ជា​រូបភាព​របស់​នាង អម​នឹង​អក្សរ​សរសេរ​ថា "ជួប​គ្នា​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា"។

ជាមួយ​សារ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​គ្រប់​គ្នា ហើយ​មួយ​ចំនួន​នៅ​តែ​សួរ​បញ្ជាក់​ថា តើ​នាង​ពិត​ជា​ត្រឡប់​មក​ចូល​វិស័យ​សិល្បៈ​វិញ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ មែន​ឬ​ក៏​យ៉ាង​ណា?

មិន​ត្រឹម​​តែ​ប៉ុណ្ណឹង​នោះ​ទេ កាល​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​នេះ Fan Bingbing ក៏​បាន​បង្ហាញ​ខ្លួន​ធ្វើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ថែ​រក្សា​សម្រស់​របស់​នាង​ផង​ដែរ ហើយ​ថែម​ទាំង​ផ្ដល់​ជា​កាដូ​តូច​មួយ​សម្រាប់​អ្នក​គាំទ្រ​ណា​ដែល​បាន​ជាវ​ផលិតផល​របស់​នាង។ កាដូ​នោះ​ដែរ ជា​ថង់​តូច​មួយ ដែល​មាន​លិខិត​មួយ​នៅ​ក្នុង​នោះ ដែល​នាង​សរសេរ​ពាក្យពេចន៍​ជូនពរ និង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​អ្នក​គាំទ្រ។ ទាំង​នេះ​ហើយ ទើប​មហាជន​កាន់​តែ​ជឿជាក់​ថា Fan Bingbing ពិត​ជា​កំពុង​ត្រៀម​ខ្លួន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់