• 2018-11-17 07:35:00
  • ស្ទីលតារា

តារា​​ច្រើន​ដួង​​តែង​ខ្លួន​ឡើង​ខ្ញង់​មិន​ឲ្យ​ចាញ់​គ្នា ​​ពេល​ចូល​រួម​​ពិធី​ពាន​រង្វាន់​បាល់​ទាត់​កម្ពុជា​ម្សិល​មិញ

  • 2018-11-17 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ចូល​រួម​កម្មវិធី​​ពាន​រង្វាន់​បាល​ទាត់​កម្ពុ​ជា ​នៅ The Premier Centre Sen Sok City ​កាល​ពី​ម្សិល​មិញ ​តារា​​ល្បី​ៗ​ជា​ច្រើន​ដួង​ ត្រូវ​គេ​សរសើរ​ថា​ មាន​ស្ទីល​តុប​តែង​ខ្លួន​ស្អាត​ ខ្លះ​ទៀត​ស្លៀក​ពាក់​ខោ​​អាវ​បែប​កីឡា​តែ​ម្ដង ឲ្យ​ស័ក្ដិសម​នឹង​កម្មវិធី។

​វត្ត​មាន​របស់​តារា​ៗ​ដូច​ជា ​លោក ឆន សុវណ្ណ​រាជ ​អ្នក​នាង​ សុគន្ធ​​និសា ​កញ្ញា ​ទេព​បូ​ព្រឹក្ស ​លោក G-Devith ​កញ្ញា ​ហេង​កែវ​នីតា ​លោក អៀង​វិច្ឆ័យ លោក ជា​វណ្ណ​រិទ្ធ កញ្ញា សុភ័ក្រ្ក​កុ​សុ​ម៉ា ​រួម​​ទាំង​តារា​ចម្រៀង​ច្រើន​ដួង​ទៀត។ ក្រៅ​ពី​បក​ស្រាយ​ចម្រៀង​យ៉ាង​ពីរោះ​រណ្ដំ ​បូក​រួម​នឹង​ក្បាច់​រាំ​យ៉ាង​រវើក​ ​អ្នក​ចូល​រួម​ទស្សនា​ក្នុង​​កម្មវិធី​ "​ពាន​រង្វាន់​បាល​ទាត់​កម្ពុ​ជា" ​ចាប់​អារម្មណ៍​លើ​ស្ទីល​តែង​ខ្លួន​របស់​តារា​ៗ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ​យ៉ាង​ខ្លាំង។

កម្មវិធី​ខាង​លើ​នេះ ​មាន​ការ​ផ្ដល់​ពាន​រង្វាន់​សម្រាប់​កីឡាករ​ដូច​ជា ​ពាន​រង្វាន់​គ្រូ​បង្វឹក​ប្រជាប្រិយ​ភាព ​កីឡា​ករ​​សម្បូរ​ប្រជាប្រិយ​ភាព ​អ្នក​គាំ​ទ្រ​ឆ្នើម ​​អ្នក​ថត​រូប​បាល់​ទាត់​ឆ្នើម ​និង​ពាន​រង្វាន់​ពិសេស​ៗ​ជា​ច្រើន​ទៀត៕​​

​​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់