• 2018-11-17 08:27:00
  • ជីវិតតារា

ឌូង ហ្សូរីម៉ា​ តាំង​ចិត្ត​បើ​មិន​ស្គម​ដូច​មុន សុខ​ចិត្ត​​​អត់​​​វិល​ចូល​សិល្បៈ

  • 2018-11-17 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មួយ​រយៈនេះ កញ្ញា ​ឌួង ​ហ្សូ​រីម៉ា ​​មិន​សូវ​ឃើញ​មាន​សកម្ម​ភាព​ក្នុង​ការ​សម្ដែង​ភាព​យន្ត ​ថត MV ឬ​ថត​ស្ប៉ត​ដូច​មុន​ទៀត​ឡើយ។ ​ហេតុ​ផល​នេះ ​ត្រូវ​បាន​ប្អូន​ស្រី ​របស់​កញ្ញា ​​ឌួង ​ហ្សូ​លី​ដា ​ប្រាប់​ថា ​ព្រោះ​ខ្លួន​ឡើង​គីឡូ​ពេក ​ទើប​សម្រេច​​ផ្អាក​សិល្បៈ​មួយ​រយៈ​សិន​ទៅ។

​​កាល​ពី​មុន ​ហ្សូ​រី​ម៉ា ​មាន​​ទម្ងន់​ត្រឹម​៤៧​គី​ឡូ​ក្រាម​ប៉ុណ្ណោះ ​មើល​​ទៅ​​មាន​រាង​រៅ ​ស្អាត​សម​សួន ​តែ​​ឥលូវ​​​​ទម្ងន់​របស់​នាង​ ឡើង​ដល់ ​៥៧​ គី​ឡូ​ក្រាម ធ្វើ​ឲ្យ​ខ្លួន​មាន​​អារម្មណ៍​ថា​ ​​ធាត់​មូល​ដូច​បាល់។ ​​ដោយ​សារ​ហេតុ​ផល​នេះ ​ទើប​ ហ្សូ​រី​ម៉ា ​មិន​ទាន់​ចង់​ទទួល​​ការងារ​សិល្បៈ​ ទោះ​មាន​​បណ្ដា​ផលិត​កម្ម​​ជាច្រើន​ទាក់​ទង​​ជា​ហូរហែ​​ក៏​ដោយ។

តារា​កើត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា បើ​មិន​ស្រក​​គី​ឡូ មិន​ខ្ចី​ចូល​សិល្បៈ​វិញ​ឡើយ។​ ​លុះ​ត្រា​​​បាន​​​គី​ឡូ​ត្រឹម​៤០​​ជាង​ដូច​មុន​ ទើប​ហ្សូ​រី​ម៉ា ​ព្រម​ចូល​សិល្បៈ​​ដូច​ដើម។​

​លើស​ពី​នេះ ​ស្រី​ស្អាត​និយម​បញ្ចេញ​ស្ទីល Cute Cute ​​បញ្ជាក់​ថា ​ជាប់​រវល់​មើល​ការ​ខុស​ត្រូវ​​ជំនួស​បង​ស្រី​បង្កើត​របស់​ខ្លួន ​លើ​​ហាង​លក់​ផលិត​ផល​សម្រស់​នាំ​ចូល​ពី​កូ​រ៉េ ​និង​ថៃ។ គួប​ផ្សំ​នឹង​គី​ឡូ​ឡើង​ផង ​ហើយ​រវល់​ទៀត ​​តារា​សម្ដែង​និង​បង្ហាញ​ម៉ូដ​រូប​នេះ ​មិន​ទាន់​គិត​គូរ​លើ​ការងារ​សិល្បៈ ឡើយ។ ​យ៉ាង​ណា​មិញ ​រូប​នាង​មិន​បោះ​បង់​សិល្បៈ​នោះ​ទេ ​បើ​មាន​កម្មវិធី​ជួប​ជុំ​របស់​អ្នក​សិល្បៈ ​រី​ម៉ា​នៅ​តែ​មក​ចូល​រួម​ធម្មតា៕

អត្ថបទ៖ លឹម សុនា

មតិយោបល់