• 2018-11-18 02:26:15
  • ព័ត៌មាន

ចប់បាត់ G-Devith ត្រូវក្មេងប្រុសចេះនិយាយជាង១០ ភាសាទម្លាយអាថ៌កំបាំងខ្ទេចគ្មានសល់

  • 2018-11-18 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​ចម្រៀង G-Devith ត្រូវ​​បាន​ក្មេង​ប្រុស​ ធុច សាលីក ចេះ​និយាយ​ជាង​ ១០​ភាសា​ទម្លាយ​អាថ៌កំបាំង​ខ្ទេច​គ្មាន​សល់​​មុន​​ចូល​ប្រឡូក​សិល្បៈ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​របស់​ទូរទស្សន៍​ CTN កាល​ពី​យប់​មិញ​។

បង្ហាញ​ខ្លួន​​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ខាង​លើ​ក្មេង​ប្រុស​ ធុច សាលីក បាន​និយាយ​ប្រាប់​ទៅ​ពិធី​ករ​ថា តារា​ចម្រៀង​ដែល​រូប​គេ​ស្រឡាញ់​ខ្លាំង​បំផុត​នោះ​​គឺ​លោក G-Devith ។ ហេតុ​ផល​កុមារា​ ចេះ​និយាយ​ជាង​១០​ភាសា​គាំទ្រ​រាល់​​ស្នាដៃ​​​ម្ចាស់​បទ​"រាំញីកែងជើង" ដោយ​សារ​តែ​កន្លង​មក​រូប​គេ​ធ្លាប់​រស់​​នៅ​ផ្ទះ​ជាប់​របង​ និង​លេង​ឈូស​ជាមួយ​គ្នា​មុន​ពេលG-Devith ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ។

ធុច សាលីក ថា៖"ផ្ទះ​បង​ G-Devith នៅ​ជាប់​ផ្ទះ​ខ្ញុំ​​នៅ​ឯ​ខេត្ត​បាត់​ដំបង ធ្លាប់​ហូប​មី​ឆា​​​ ឈ្លោះ​គ្នា​​រញ៉ៃ​ ហើយ​លេង​ឈូស​ជាមួយ​គ្នា​ទៀត​ផង"។

ចំណែក​ឯ​តារា​ចម្រៀង​ G-Devith វិញ​ក៏​បាន​សារភាព​ថា លោក និង ធុច សាលីក ពិត​ជា​ធ្លាប់​លេង​ឈូស​ជាមួយ​គ្នា​មែន​កាល​ពី​​នៅ​តូច​ៗ ហើយ​ក្រុម​គ្រួសារ​ខ្លួន​និង​ក្មេង​ចេះ​និយាយ​ជាង​១០​ភាសា​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖​​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់