• 2018-11-19 03:18:00
  • ជីវិតតារា

ឃើញ​មាស​ សុខ​​សោភា​អត់​ស្អាត សាន ​ផា​និត​បដិសេធ​មិន​ច្រៀង​ជាមួយ ​ ឥលូវ​បែរ​បង្ហើប​ថា​ស្ដាយ​ក្រោយ​​

  • 2018-11-19 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​តារា​ចម្រៀង​​ជាង​២០​ឆ្នាំ​ ​លោក ​សាន ​ផា​និត​ ទើប​បង្ហើប​ពី​​តារា​ចម្រៀង​ស្រី​​ក្នុង​ចិត្ត ដែល​លោក​ប្រាថ្នា​ចង់​ក្លាយ​ជា​ដៃ​គូ​ចម្រៀង​​បំផុត។ ​ម្នាក់​នោះ ​​គឺ​ ​កំពូល​តារា​ចម្រៀង ​មាស សុខ​​សោភា ​ដែល​​លោក​ធ្លាប់​បដិសេធ​មិន​រួម​សហការ​ជាមួយ ​អំឡុង​​ច្រៀង​រួម​ទ្រនំ​​នៅ​ផលិត​កម្ម U2​ កាល​​ពី​ជាង​១០​ឆ្នាំ​មុន។​

​ដើម​ចម​ ​ដោយសារ​គ្រា​ជួប​គ្នា​លើក​ដំបូង​ ម្ចាស់​បទ​ " មាន​ជីវិត​ត្រូវ​តែ​តស៊ូ" ​ទើប​មក​​ពី​អាមេរិក ​ហើយ​ឃើញ​ អ្នក​នាង​ មាស ​សុខ​សោភា ពាក់​អាវ​រងា ​​និង​ទម្រង់​មុខ​វិញ មិន​សូវ​ស្អាត​នោះ​ទេ។ ​ពេល​នោះ ខាង​ផលិត​កម្ម ​បាន​ឲ្យ​លោក​និង​ម្ចាស់​បទ "​មេឃ​កំពុង​ភ្លៀង​ហើយ​" ​ចាប់​ដៃ​គ្នា​ច្រៀង​ក្នុង Album ​តែ​មួយ ​ប៉ុន្តែ​លោក​បែរ​ជា​បដិសេធ​ ព្រោះ​គិត​ថា ​មាស សុខ​សោភា​មិន​ស្អាត ​មិន​​សូវ​មាន​អ្វី​អាច​ទាក់​ទាញ​ទស្សនិកជន​បាន។ ​

ពេល​នោះ លោក​ទុយ និង ​លោក​​ រ៉េត​ធី​ដូ​ណា ​ប្រាប់​ថា សោ​ភា​មិន​សូវ​ស្អាត​មែន តែ​សម្លេង​ពីរោះ ។ដូច្នេះ​ឲ្យ​​លោក សាន ផា​និត​ ចាប់​ដៃ​ច្រៀង​ជាមួយ​ទៅ ​ប្រាក​ដ​ជា​មិន​ខក​ចិត្ត​ទេ តែ​លោក​ សាន ផា​និត​ វិញ ​គិត​ថា ​មិន​អាច​ឡើយ ។​​​

​​​​មក​ទល់​ពេល​នេះ ​ម្ចាស់​បទ​ " មាន​ជីវិត​ត្រូវ​តែ​តស៊ូ" ​​នៅ​តែ​ស្ដាយ​ក្រោយ ​មិន​គួរ​​ណា​បដិសេធ​​ មិន​ច្រៀង​រួម​គ្នា​នោះ​ទេ។ ​សម្រាប់​លោក វិញ ​ពេល​នេះ​យល់​ថា ​​​តារា​ចម្រៀង​ស្រី​​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ ពិត​ជា​ ស័ក្ដិសម​ជា​កំពូល​តារា​ចម្រៀង​​ល្បី​លំ​ដាប់​មែន ​មិន​ថា​អត្តចរិត ​ការ​និយាយ​ស្តី សម្លេង​ច្រៀង ​ព្រម​ទាំង​មាន​សីលធម៌ គុណធម៌ ​​ថែម​ទៀត។ និយាយ​រួម​ទៅ ​ជា​មនុស្ស​ម្នាក់​ Perfect ល្អ​មួយ​ចប់​ក្នុង​ក្រសែ​ភ្នែក​លោក​តែ​ម្ដង ​​ហើយ​បើ​និយាយ​ពី​សម្រស់​អ្នក​នាង ​​សោភា​វិញ ​កាន់​តែ​ល្បី​ កាន់​តែ​ស្អាត។

លោក​ សាន ​ផានិត ​សង្ឃឹម​ថា ​​នឹង​មាន​ឱកាស​បាន​ចាប់​ដៃ​គូ​ចម្រៀង​ជាមួយ​ អ្នក​នាង​ មាស សុខ​សោភា ​ជា​ថ្មី​នៅ​ថ្ងៃ​ណា​មួយ ដូច​បំណង​ប្រាថ្នា​​នៅ​ពេល​នេះ​៕ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់