• 2018-11-19 03:56:48
  • ព័ត៌មាន

ស្ងាត់ៗតារាសម្ដែងកូនកាត់ឥណ្ឌា ម៉ូកតា ម៉ាតថាណា បង្ហាញភាពផ្អែមល្ហែមជាមួយបុរសម្នាក់

  • 2018-11-19 03:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សាង​ភាព​ល្បី​ល្បាញ​ក្នុង​វិថី​សិល្បៈ​រយៈ​ពេល​២​ឆ្នាំ​មក​នេះ​តារា​សម្ដែង​កូន​កាត់​​ខ្មែរ​-ឥណ្ឌា ម៉ូកតា ម៉ាតថាណា បាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយ​បុរស​ម្នាក់​​នៅ​ក្រៅ​រង្វង់​សិល្បៈ​ធ្វើ​ព្រងើយ​ដោយ​គ្មាន​ខ្វល់​ប្រជា​ប្រិយភាព​សូម្បី​បន្តិច។

ពិសេស​ពេល​មាន​កម្មវិធី​​ជប់​លៀង​​​មិត្តភ័ក្ដិ​​សិល្បៈ​ម្ដង​ៗ​​ ម៉ូកតា ម៉ាតថាណា តែង​តែ​បណ្ដើរ​កំលោះ​សង្ហា​រូប​នេះ​ទៅ​ជាមួយ​ជា​និច្ច មិន​ខុស​ពី​គូស្នេហ៍​ទើប​​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ថ្មោង​ថ្មី​ឡើយ។ ក្រៅ​ពី​បង្ហាញ​ខ្លួន​តាម​កម្មវិធី​នាង និង​បុរស​សង្ស័យ​ថា​ជា​គូស្នេហ៍​​​ថែម​ទាំង​ទៅ​ហាត់​ប្រាណ​ និង​ហែល​ទឹក​ជាមួយ​គ្នា​ទៀត​ផង។

ទោះ​បី​ជា​បញ្ចេញ​​សកម្មភាព​ផ្អែម​ល្ហែម​បែប​នេះ​ក្ដី​​ស្រី​ស្អាត​កូន​កាត់​ឥណ្ឌា ខាង​លើ​នៅ​តែ​បដិសេធ​ថា​បុរស​ដែល​នាង បណ្ដើរ​​ទៅ​ចូល​រួម​គ្រប់​កម្មវិធី​តូច​ធំ​គឺ​ជា​បង​ប្រុស​ជីដូន​មួយ​មិន​មែន​គូស្នេហ៍​នោះ​ទេ​។ ដូច្នេះ​នាង​ សុំ​ចិត្ត​មហាជន​កុំ​យល់​ច្រឡំ​មក​លើ​​ខ្លួន​ទៀត។

គួរ​រម្លឹក​ថា​ស្រី​ស្អាត​ ម៉ូ​ក​តា​ ​ម៉ា​ត​ថា​ណា ​​​លេច​មុខ​​ក្នុង​វិស័យ​សិល្បៈ​​ជាង​ ២ ឆ្នាំ​ប៉ុណ្ណោះ​តែ​តម្លៃ​ខ្លួន​វិញ​​មិន​ចាញ់​តារា​ល្បី​ៗ​ប៉ុន្មាន​ឡើយ​ថត​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ចន្លោះ​ពី​ ៤០០ ទៅ​៥០០ ដុល្លារ​អាមេរិក​។ នាង​ មាន​ឪពុក​ជា​​​កូន​កាត់​ឥណ្ឌា​​ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ប្រឡង​ស្រី​ស្រស់​ប្រុស​ស្អាត​នៅ​ទូរទស្សន៍​ My Tv ក្នុង​ឆ្នាំ​ ២០១៦ ។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់