• 2018-11-19 04:40:00
  • ជីវិតតារា

នុះ ! រាជិនី​ក្រមា មាន សូនី​តា ​ចង់​បាន​គូ​ស្រករ​ឆាប់ៗ

  • 2018-11-19 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​ស្រី​ស្អាត​ មាន សូ​នីតា ​ស្រាប់​តែ​បង្ហើប​ត្រង់​ៗ​ថា ​ពេល​នេះ​ខ្លួន​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ​ទេ ​ហើយ​សង្ឃឹម​​ថា ​អាច​រក​បាន​​​​បុរស​ជា​គូ​អនាគត ​ឆាប់​ៗ​​​​​ ទៀត​ផង។ ​​​បើក​បង្ហាញ​ភ្លើង​ខៀវ​បែប​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​បុរស​ៗ​កំពុង​មាន​ចិត្ត​ លួច​ស្រលាញ់​លើ​រាជិនី​ក្រមា ​ច្បាស់​ជា​មាន​​សង្ឃឹម​មិន​តិច​នោះ​ទេ។

​​​តួ​ឯក​ក្នុង​រឿង "​ផ្កា​ថ្ម" ​បន្ត​ថា ​សម្រាប់​បុរស​ដែល​កញ្ញា ចង់​បាន​ជា​​គូ​គ្រង​នា​​ថ្ងៃ​អនាគត ​មិន​ចាំ​បាច់​ទាល់​តែ​សង្ហា​ពេក​នោះ​ទេ ត្រឹម​សាមញ្ញ​ធម្មតា​ៗ​បាន​ហើយ ​។ តែ​សំខាន់​ឆ្លាត ​ហើយ​មាន​ចិត្ត​ស្រលាញ់​ស្មោះ ​​ចេះ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​អាច​ចុះ​សម្រុង​គ្នា​បាន​ល្អ ។

​​​ក្នុង​វ័យ​២៨​ឆ្នាំ ​ មាន សូ​នី​តា ​យល់​ថា ​រឿង​គិត​​គូ​លើ​គូ​ស្រករ​​ ​គួរតែ​ចាប់​ផ្ដើម​ហើយ ។ ណាមួយ​ពេល​នេះ បេះ​ដូង​របស់​អតីត Freshy Girl ​ក៏​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ ​ដូច្នេះ​ស្រី​ស្អាត​រូប​នេះ ​កំពុង​ជូន​ពរ​ខ្លួន​ឯង ​ឲ្យ​​​ជួប​គូ​ព្រេង​ឆាប់​ៗ។

កន្លង​មក ​លើ​បណ្ដាញ​សង្គម ​ម្ចាស់​ហាង "​ផ្ទះ​ស្រលាញ់​" ​ធ្លាប់​​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ខ្លួន ភ្ញាក់​ផ្អើល និង​មាន​សង្ឃឹម​​ច្រើន​ដង​រួច​ហើយ ​​ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា ​ដូច​ជា ​កញ្ញា​ធ្លាប់​​បង្ហើប​ថា​ ស្រលាញ់​អ្នក​សៀម​រាប ​ចាប់​ទទួល​ពាក្យ​​ពី​ថ្ងៃ​ Post រូប​នេះ​ទៅ ​និង​ចង់​មាន​កូន​ម្នាក់​នឹង​គេ​ដែរ ​​ជា​ដើម​។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​គាំ​ទ្រ​របស់​ស្រី​ស្អាត​ធ្មេញ​ជំពើស​​ ជឿ​ជាក់​ថា​​ កញ្ញា​នឹង​រក​បាន​បុរស​ម្នាក់ ​ដូច​បំណង​ប្រា​ថ្នា​ជា​មិន​ខាន ​ព្រោះ​មាន​បុរស​ជា​កូន​អ្នក​មាន សង្ហា ​​មិន​តិច​អ្នក​ទេ លង់​ស្រលាញ់​លើ​ស្នាម​ញញឹម​និង​​ឆ្លាត​វៃ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់