• 2018-11-19 04:58:16
  • ព័ត៌មាន

ទឹក​មុខ Eunwoo បង្ហាញ​ខ្ទេច​​គ្មាន​សល់ ពេល​​គេសួរ​ថា ធ្លាប់​មើល​រឿង​អាស​អាភាស​ ឬអត់?

  • 2018-11-19 04:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​បាក់​ចិត្ត​ស្រឡាញ់​សមាជិក​ក្រុម ASTRO តារា​ចម្រៀង Cha Eunwoo រឹត​តែ​ខ្លាំង ខណៈ​ពួកគេ ទស្សនា​ឃ្លីប​វីដេអូ​មួយ ដែល​តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​ពិធី​ករ​សួរ​ថា លោក​ធ្លាប់​មើល​រឿង​អាសអាភាស​ទេ។

ក្នុង​វគ្គ​ពិសេស​មួយ​របស់​កម្មវិធី "Happy Together” តារា​ចម្រៀង Eunwoo ត្រូវ​បាន​ពិធី​ករ Jun Hyunmoo សួរ​ថា៖ "​លោក​ធ្លាប់​មើល​រឿង​អាសអាភាស ត្រូវ​ទេ?” ភ្លាម​ៗ​នោះ​ដែរ ទឹក​មុខ​របស់​លោក បាន​ប្រែ​ប្រួល ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​ពិត​ជា​ធ្លាប់​បាន​មើល​មែន ដែល​ប្រតិកម្ម​ទឹក​មុខ​នេះ គឺ​គួរ​ឲ្យ​ស្រឡាញ់​ជា​ខ្លាំង។

ជា​ជាង​ទទួល​បាន​មតិ​រិះ​គន់ តារា​ចម្រៀង​រូប​នេះ បែរ​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​កាន់​តែ​បាក់ចិត្ត​ស្រឡាញ់​រូប​លោក​ខ្លាំង​ឡើង។ ពួកគេ​ថែម​ទាំង​រំពឹង​ថា ពួកគេ​អាច​ធ្វើ​ឲ្យ Eunwoo ញញឹម​បែប​នេះ​ដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់