• 2018-11-19 08:10:00
  • ព័ត៌មាន

Remy Hou យក​ឈុត​សម្លៀកបំពាក់​ដ៏ស្រស់​ស្អាត​របស់ខ្មែរ ចូលរួម​កម្មវិធី​ហ្វេសិន​ធំមួយ​​នៅ​កូឡាឡាំពួរ

  • 2018-11-19 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​នេះ ក្រុម​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​អាស៊ី​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី "Wearwhatsfair” ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូលរួម​ដល់​ទៅ​ ៧០០​នាក់​។ កម្មវិធី​នេះ​មាន​ការ​ចូលរួម​រួម​ពី​សំណាក់​អ្នក​រចនា​ម៉ូដ​ដល់​ទៅ​១៨​រូប​​ ពី​១០​ប្រទេស​ផ្សេងៗ​ទូទាំង​អាស៊ី។ ចំពោះ​អ្នក​រចនា​ម្នាក់​អាច​បង្ហាញ​សម្លៀក​បំពាក់​២​ឈុត និង​ដាក់​តាំង​មួយ​ឈុត។

លោក Remy Hou និង​តារាម៉ូដែល Marianne Clais

ចំពោះ​សម្លៀក​បំពាក់​២​ឈុត​ដែល​ ត្រៀម​សម្រាប់​ដើរ​បង្ហាញ​ម៉ូដ​គឺ​​នឹង​គ្រង​ដោយ​តារា​ម៉ូដែល​២​រូប​គឺ Eileen និង Karin ព្រម​ទាំង​ឈុត​មួយ​ទៀត​ដែល​ដាក់​តាំង​គឺ​ជា​ឈុត​ធ្លាប់​គ្រង​ដោយ​ តារា​ម៉ូដែល​កូន​កាត់​ខ្មែរ​បារាំង Marianne Clais។ គូស​បញ្ជាក់​ដែរ​ថា​ ឈុត​នេះ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ម្ដង​រួច​ទៅ​ហើយ​ កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ។

ឈុត​​ដើរ​បង្ហាញ​ដោ​យ​តារា​ម៉ូដែល Eileen និង Karin

កម្មវិធី​​បង្ហាញ​ម៉ូដ​អាស៊ី​នេះ​គឺ​ជា​កម្មវិធី​ដ៏​ទំនើប​មួយ ហើយ​ក៏​បាន​ចូលរួម​ពី​សំណាក់​អ្នក​ចូលរួម​ទាំង​ខ្មែរ​និង​បរទេស​ ដោយ​ឈុត​សម្លៀក​បំពាក់​សុទ្ធ​តែ​មាន​ភាព​ស្រស់​ស្អាត គួរ​ឲ្យ​ទាក់​ទាញ។ គូស​បញ្ជាក់​ដែរ​ថា​ថ្មីៗ​នេះ​លោក Remy Hou ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​ប្រធាន​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​អាស៊ាន​ផង​ដែរ៕

ឈុត​ដែល​ដាក់​តាំង​បង្ហាញ

រូប​ភាព​ផ្ដល់​ឲ្យដោយ​លោក Remy Hou ​​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី