• 2018-11-20 04:23:29
  • ជីវិតតារា

រិន សាវ៉េត បញ្ជាក់​ច្បាស់ៗរឿង​ជំនួញ​ថ្មី ប្រើ​ទុន​រាប់សិបម៉ឺនដុល្លារ

  • 2018-11-20 04:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ថ្មីៗ​នេះ តារា​ចម្រៀង​ចាស់​វស្សា​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស លោក រិន សាវ៉េត បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ​ទៅ​លើ​មុខ​ជំនួញ​ថ្មី​​ដោយ​លោក​បាន​ដាក់​ឈ្មោះ​ខ្លួន​ឯង​តែ​ម្ដង ហើយ​ប្រើ​ទុន​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ។ បែប​នេះ​ក្ដី​តារា​ចម្រៀង​រូប​នេះ​បាន​សារភាព​ថា ទោះ​បី​ជា​ជំនួញ​នោះ​ដាក់​ឈ្មោះ​លោក​ក្ដី ខ្លួន​មិន​មាន​ភាគ​ហ៊ុន​​ឡើយ​សូម្បី​តែ​១​ដុល្លារ​ចែក​ជា​ពីរ គឺ​គ្រាន់​តែ​លោក​ចេញ​មុខ​ជួយ​លក់​ដីឡូត៍ឲ្យ​ប្អូន​ធម៌​តែ​ប៉ុណ្ណោះ។

http://media.sabay.com/show/1006501/image

មុខ​ជំនួញ​ខាង​លើ គឺ​ជា​គម្រោង​ដីឡូតិ៍ ដោយ​លោក​បាន​ដាក់​ឈ្មោះ​ថា "គម្រោងដីឡូត៍ រិន សាវ៉េត​" ដែល​ស្ថិត​នៅ​ជាយ​ក្រុង​តំបន់​ភ្នំ​បាសិទ្ធ​។ ជំនួញ​នោះ​មាន​ដី​ច្រើន​ឡូត៍ ដែល​សរុប​ជា​ដើម​ទុន​វិញ គឺ​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ។ លោក រិន សាវ៉េត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​គ្មាន​លទ្ធភាព​ទិញ​ដី​ប្រើ​ទុន​ច្រើន​ដល់​ម្ល៉ឹង​នោះ​ទេ ដូច​បាន​ដឹង​ស្រាប់​រាល់​ថ្ងៃ​ការងារ​សិល្ប​របស់​លោក​បាន​ត្រឹម​តែ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ មិន​មាន​ប្រាក់​សល់​នោះ​ឡើយ។ ការ​ចេញ​មុខ​លើ​ជំនួញ​ដីឡូត៍​នេះ គឺ​គ្រាន់​តែ​​ជួយ​លក់​បងប្អូន​ធម៌​ប៉ុណ្ណោះ ហើយ​ការ​លក់​នេះ​លោក​មិន​ទាំង​យក​ភាគ​រយ​​នៃ​ការ​លក់​ថែម​ទៀត​ផង ព្រោះ​តែ​ការ​រាប់អាន​គ្នា​ជិតស្និទ្ធ​ពេក គឺ​តាម​ទឹក​ចិត្ត​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។

តារា​ចម្រៀង​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ការ​ចេញ​​មុខ​លក់​​ដោយ​មិន​មាន​ភាគហ៊ុន​ខាង​លើ មិនមែន​មាន​ន័យ​ថា លោក​ចូល​រួម​បោក​អតិថិជន​ឡើយ ផ្ទុយ​ទៅ​វិញ​ក៏​ព្រោះ​តែ​លោក​មើល​ឃើញ​ថា ទីតាំង​នោះ​ជា​ទៅ​តាំង​ល្អ​អ្នក​ទិញ​មាន​ឱកាស​ចំណេញ​ច្រើន​ទៅ​ថ្ងៃ​អនាគត ទើប​លោក​សម្រេច​​ឲ្យ​ដាក់​ឈ្មោះ​ខ្លួន ដោយ​​​មិន​ខ្លាច​បាត់​បង់​ប្រជាប្រិយ​ភាព​ឡើយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់