• 2018-11-24 07:25:00
  • ព័ត៌មាន

គ្រវី​ដៃ​មួយ​ខ្វាច់ Jinyoung អាច​ធ្វើ​ឲ្យ​កាមេរ៉ា​ដែល​កំពុង​ថត​លោក នាំ​គ្នា​ផ្អាក​គ្រប់​គ្នា

  • 2018-11-24 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម GOT7 តារា​ចម្រៀង Jinyoung បាន​ចូលរួម​កម្មវិធី​មួយ សម្រាប់​ខ្សែ​ភាពយន្ត​ "A Stray Goat” របស់​លោក ដែល​បាន​ចេញ​ចាក់​បញ្ចាំង​កាល​ពី​ខែ​មីនា ឆ្នាំ​មុន​នេះ ដោយ​អម​ជាមួយ​តួអង្គ​សម្ដែង​ផ្សេង​ទៀត។

អំឡុង​ពេល​កំពុង​ឡើង​ធ្វើ​ការ​ណែនាំ​ខ្លួន​​លើ​ឆាក​នោះ តួអង្គ​នីមួយ​ៗ ទទួល​បាន​សំនួរ​ជា​ច្រើន​ពី​ខាង​ក្រោម។ ជាមួយ​គ្នា​នោះ​ដែរ តារា​ចម្រៀង Jinyoung បាន​ព្យាយាម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​សំនួរ​មួយ​ដែល​សួរ​លោក​ថា ពេល​ណា​ទើប​អាច​បញ្ឈប់​ពន្លឺ Flash របស់​កាមេរ៉ា​ជា​ច្រើន​ដែល​កំពុង​ថត​លោក​នោះ​បាន។

ក្នុង​ពេល​នោះ​ដែរ សមាជិក​ក្រុម GOT7 រូប​នេះ ភ្លាម​ៗ​បាន​លើក​ដៃ​ឡើង​គ្រវី​បញ្ចេញ​កាយវិការ​តែ​បន្តិច ពន្លឺ Flash ក៏​បាន​បញ្ឈប់​អស់​ភ្លាម​ដែរ។ ទាំង​នេះ អាច​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​គាំទ្រ​របស់​លោក​ពិត​ជា​គោរព និង​សហការ​ជាមួយ​តារា​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​បាន​យ៉ាង​ល្អ​ជា​ទី​បំផុត៕

ទស្សនាវីដេអូខាងក្រោម៖​​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់