• 2018-11-25 03:36:22
  • ចម្រៀង

ល្បីថា​មុន​លា​ចូលធ្វើ​ទាហាន Onew នឹង​ចេញអាល់ប៊ុម​ទោលពិសេស​មួយសម្រាប់អ្នកគាំទ្រ

  • 2018-11-25 03:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ Onew មេក្រុម SHINee កំពុង​មមាញឹក​ក្នុង​ការ​ត្រៀម​កាដូ​ពិសេស​មួយ​សម្រាប់​អ្នក​គាំទ្រ​ជា​ទីស្រឡាញ់​ មុន​ពេល​លោក​ត្រូវ​លា​គ្រប់​គ្នា​ចូលធ្វើ​ទាហាន។

ផ្អែក​តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ថា​ តារា​ប្រុស​រូពនេះ​នឹង​ចេញ​អាល់ប៊ុម​ទោល​ដំបូង​បង្អស់​របស់​ខ្លួន​ នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ។ នេះ​ជា​ដំណឹង​ល្អ​ ហើយ​ក៏ជា​កាដូ​ពិសេស​ដែល​ Onew ត្រៀម​ជូន​ជាពិសេស​ដល់​អ្នក​គាំទ្រ​ មុន​ពេល​ចូល​បម្រើ​ជាតិ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១០ ខែធ្នូ ឆ្នាំ ២០១៨។

យ៉ាង​ណា​មិញ​ តាមរយៈ​អាល់ប៊ុម​នេះ​ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្នាដៃ​អាល់ប៊ុម​ទោល​ថ្មី​ដំបូង​បង្អស់​សម្រាប់​លោក​ ក្រោយ​ប្រឡូក​ក្នុង​ K-Pop រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​នេះ៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់