• 2018-11-26 02:04:20
  • ព័ត៌មាន

កូនស្រីរបស់ឈិនឡុង រៀបចំបែបទរៀបការជាមួយមិត្តស្រី ក្រោយនៅ​ជាមួយ​គ្នាជាង​កន្លះឆ្នាំ

  • 2018-11-26 02:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនស្រី​វ័យ​ ១៩​ឆ្នាំរបស់​ឈិនឡុង​ គឺ​ Etta Ng បាន​ចាក​ចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល​ជាង​កន្លះឆ្នាំ​ហើយ​ ដើម្បី​ស្កាត់​មក​រស់​នៅ​ជាមួយ​នឹង​សង្សារ​ Andi Autumn ក្នុង​ទីក្រុង​ Toronto ប្រទេស​កាណាដា។

អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​ ពួកគេ​បាន​ចាប់​យក​ការងារ​តូច​មួយ​ផ្នែក​ថត​រូប ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ ក៏ស្រាប់​តែ​មាន​បញ្ហា​ខាង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មិន​បង់​លុយ​ផ្ទះ​រយៈ​ពេល​ដល់​ទៅ​ ២​ខែ​ទៀត។ ដោយ​សារ​បញ្ហា​នេះ​ហើយ ទើប​ពួកគេ​សម្រេច​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ហុងកុង​វិញ​ ដើម្បី​សុំ​ជំនួយ​ពី​ម្ដាយ​របស់​ Etta គឺ​អ្នកស្រី​ Elaine Ng។

ដោយឡែក​អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ Etta និង​សង្សារ​បាន​ចុះឈ្មោះ​រៀបអាពាហ៍ពិពាហ៍​នឹង​គ្នា​ហើយ ប៉ុន្តែ​នាង​មិន​ប្រើ​ឈ្មោះ​ឪពុក​ Jackie Chan (ឈិនឡុង) ឡើយ។ ងាក​ទៅ​ Elaine ដែល​ជា​ម្ដាយ​វិញ បាន​ទទួល​ស្គាល់​ថា​ Etta បាន​ត្រឡប់​មក​កាន់​ទីក្រុង​ហុងកុង​វិញ​ ប៉ុន្តែ​អ្នកស្រី​មិន​បាន​សួរ​នាំ​រឿង​ចុះ​ឈ្មោះ​រៀបការ​ឡើយ។ មួយ​វិញ​ទៀត​ Etta និង​ Andi ក៏​នឹង​រក​កន្លែង​ថ្មី​សមរម្យ​ដើម្បី​រស់​នៅ​តែ​ ២​នាក់ ឯ Elaine ក៏​មិន​បាន​ជំទាស់​ដែរ មាន​តែគោរពតាមការសម្រេច​របស់​កូន ព្រោះ​គេ​ធំហើយ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់