• 2018-11-26 02:31:37
  • ព័ត៌មាន

Mark ត្រូវ​សមាជិក​ក្រុម​កូរ​ពេញ​ទំហឹង ក្រោយ​លេង​ល្បែង​ចាញ់​គេ

  • 2018-11-26 02:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឈុត​​ឆាក​ដែល​មិន​ទាន់​បញ្ចេញ​​មួយ​របស់​កម្មវិធី 'Hard Carry 2” របស់​ក្រុម​ចម្រៀង GOT7 បាន​បង្ហាញ​ពី​សមាជិក​ក្រុម​នីមួយ​ៗ​របស់​ក្រុម​នេះ លេង​ល្បែង ក្ដាប់ លា កន្ត្រៃ​ដដែល​ៗច្រើន​ដង ដើម្បី​រក​អ្នក​ចាញ់ ហើយ​ធ្វើ​ការ​ពិន័យ​ឲ្យ​លោត​ចុះ​ទឹក។ ក្នុង​ឃ្លីប​នោះ​ដែរ តារា​ចម្រៀង Mark ស្រឡាំងកាំង​ជាមួយ​សម្រែក​ស្រែក ក្ដាប់ លា កន្ត្រៃ ប៉ុន្តែ​នៅ​តែ​ចូលរួម​លេង​ជាមួយគេ ទាំង​មិន​ដឹង​ថា​ពួកគេ​លេង​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

ក្នុង​ពេល​នោះ​ដែរ Mark បាន​និយាយ​ថា លោក​គ្មាន​អាវ​ប្ដូរ​ទៀត​ទេ បើ​ឲ្យ​លោត​ទឹក​នោះ ប៉ុន្តែ​ចុង​ក្រោយ លោក​ជា​សមាជិក​ម្នាក់​ដែល​លេង​ចាញ់​គេ។ ដោយ​បាន​លេស​គ្មាន​អាវ​ប្ដូរ​បែប​នេះ សមាជិក​ផ្សេង​ៗ បាន​សម្រេច​ចិត្ត​ប្ដូរ​ការ​ពិន័យ​ទៅ​ជា​ពួកគេ​នាំ​គ្នា​រាំ​ជុំវិញ​លោក នៅ​ពេល​ពិន័យ​លោក​ឲ្យ​អង្គុយ​មួយ​កន្លែង ហើយ​ផឹក​ស្រា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល​ដែល​សមាជិក​ទាំង​អស់​កំពុង​កូរ​តារា​ចម្រៀង Mark នោះ ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​បែរ​ជា​អស់​សំណើច ដោយ​គិត​ថា មិន​ដឹង​នរណា​ជា​អ្នក​ទទួល​ពិន័យ​ឲ្យ​ពិត​ប្រាកដ​​នោះ​ទេ ខណៈ Mark អង្គុយ​ធម្មតា ហើយ​សមាជិក​ផ្សេង​រាំ​ឆ្ការ​ដៃ​ឆ្ការ​ជើង​បែប​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់