• 2018-11-26 07:57:52
  • ព័ត៌មាន

ភ្ជាប់ពាក្យអតីតអ្នកគ្រប់គ្រង Freshie Girls and Boys សុទ្ធតែតារាល្បីៗចូលរួម

  • 2018-11-26 07:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​គ្រប់​គ្រង​ Freshie Girls and Boys ឆ្នាំ​២០០៥​ លោក សួង ស៊ីផាត បាន​ភ្ជាប់​ពាក្យ​ហើយ​​ព្រឹក​មិញ​នេះ​​​នៅ​គេហដ្ឋាន​ខាង​ស្រី​ក្នុង​បូរី​មួយ​ម្ដុំ​ ខាំកូស៊ីធី ក្រោម​វត្តមាន​តារា​សម្ដែង​ប្រុស​ស្រី​​​មក​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ទៀត​ផង។

សួង ស៊ីផាត ជាមួយគូដណ្ដឹង​ព្រមទាំង ជា វណ្ណរិទ្ធ

បើ​តាម​​​តួ​ឯក​ប្រុស​ក្នុង​រឿង​"ថ្ងៃមុន​ស្អប់​ថ្ងៃ​នេះ​ស្រឡាញ់"​លោក​​ លឹម ជាឡាយ ឲ្យ​ដឹង​ថា​ សួង ស៊ីផាត គឺ​ជា​អតីត​អ្នក​គ្រប់​គ្រង​ Freshie Girls and Boys ឆ្នាំ​២០០៥ តែ​ឥឡូវ​បាន​ឈប់​ពី​សិល្បៈ​ទាំង​ស្រុង​ហើយ​​​ក្រោយ​​​ពី​ទៅ​រស់​នៅ​អូស្ត្រាលី។

“ បង​ផាត គាត់​គឺ​ជា​អ្នក​គ្រប់​គ្រង​ Freshie Girls and Boys 2005 ជា​ជំនាន់​ដែល​ខ្ញុំ​ប្រឡង​ តែ​ឥឡូវ​គាត់​ទៅ​រស់​នៅ​អាមេរិក ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច​​ហើយ​គាត់​នឹង​ត្រឡប់​ទៅ​​អូស្ត្រាលីវិញ"។ លឹម ជាឡាយ រៀប​រាប់៕

រូបថត៖ពីហ្វេសប៊ុក ជា វណ្ណរិទ្ធ ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់