• 2018-11-27 07:10:00
  • ព័ត៌មាន

Jiyeon សមាជិក​ក្រុម T-ara ត្រៀម​ចេញ​ចម្រៀង​ទោល​នៅ​ខែ​ក្រោយ

  • 2018-11-27 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម T-ara តារា​ចម្រៀង Jiyeon បាន​ប្រកាស​ខ្លួន​ត្រឡប់​មក​វិញ ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល។

បើ​តាម​សេចក្ដី​រាយការណ៍​មួយ​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Jiyeon កំពុង​ត្រៀម​ខ្លួន​ចេញ​បទ​ចម្រៀង​ទោល​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ខាង​មុខ​នេះ។ នេះ​អាច​និយាយ​បាន​ថា​ជា​សកម្មភាព​ដំបូង​របស់​នាង​ហើយ បើ​គិត​តាំង​ពី​នាង​សម្រេច​ចិត្ត​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Partners Park នៅ​ដើម​ឆ្នាំ​នេះ​មក។

គួរ​បញ្ជាក់​ដែរ​ថា រាល់​សកម្មភាព​បទ​ចម្រៀង​ទាំង​ប៉ុន្មាន​របស់​តារា​ចម្រៀង Jiyeon អាច​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផលិតកម្ម​ចិន​របស់​នាង​មួយ​នេះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់