• 2018-11-28 01:56:12
  • ព័ត៌មាន

Song Joong Ki ពញ្ញាក់ភ្នែកគ្រប់គ្នា ពេល​បង្ហាញ​មុខជាមួយ​សក់រួញៗ

  • 2018-11-28 01:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ Song Joongki បាន​ធ្វើ​ឲ្យមហាជនជាច្រើន​ សឹង​មិនជឿ​នឹង​ភ្នែក​ពី​ភាព​ប្រែប្រួល​របស់​លោក​ ក្រោយ​បាត់​មុខ​មួយ​រយៈ​ ពោល​គឺ​បន្ទាប់​ពី​រៀប​ការ​ជាមួយ​ Song Hye Kyo។​

ជាមួយ​នឹង​ឃ្លីបវីដេអូ​ថ្មី​ដែល​បង្ហោះ​តាមរយៈ​គណនី​ Instagram របស់​ Vogue Korea ស្របពេល​តារា​សម្ដែង​លំដាប់ A របស់​កូរ៉េ​រូបនេះចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Valentino’s Pre-Fall 2019 ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ គ្រប់គ្នា​ទាក់​ភ្នែក​ជា​ខ្លាំង​ជាមួយ​នឹង​ម៉ូដ​សក់​រួញ​វែង។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ​ ចូលរួម​កម្មវិធីនា​ពេល​នេះ​ លោក​ក៏​បាន​ជួប​នឹង​តារា​ល្បីៗ​ជា​ច្រើន​ទៀត​ដែរ​ដូចជា​ តារា​ថៃ​ Mew Nittha, Lay សមាជិក​ក្រុម​ EXO និង​តារាចិន​ Yang Mi ជាដើម។

និយាយ​ពី​ការងារ​នា​ពេល​បច្ចុប្បន្ន​វិញ​ Song Joong Ki ក៏​មាន​រឿង​ថ្មីសម្រាប់ជា​កាដូ​សម្រាប់​ការវិល​មក​វិញ​ ជូន​ដល់​អ្នកគាំទ្រ​ដែរ តាមរយៈ​រឿង "Asadal Chronicles” របស់​ទូរទស្សន៍​ ​tvN។ រឿង​នេះ​ដែរ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ជាមួយ​នឹង​ Kim Ji Won និង​ Jang Dong Gun ហើយ​ក៏​គ្រោង​នឹង​បញ្ចាំង​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩​ខាង​មុខ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម