• 2018-11-28 03:04:39
  • ព័ត៌មាន

គំនូរ​មួយ​ផ្ទាំង​ដែល Mino បាន​គូរ បង្កប់​អត្ថន័យ​ជ្រាលជ្រៅ

  • 2018-11-28 03:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​វត្តមាន​ក្នុង​កម្មវិធី "Human Intelligence” របស់​ទូរទស្សន៍ JTBC តារា​ចម្រៀង Mino បាន​បង្ហាញ​ទេពកោសល្យ​មួយ​ទៀត​របស់​លោក ដោយ​បាន​គូរ​គំនួរ​មួយ​ដ៏​មាន​ន័យ​សម្រាប់​ជីវិត​លោក។

ក្នុង​ការ​គូរ​គំនូរ​មួយ​ផ្ទាំង​នេះ​ដែរ សមាជិក​ក្រុម WINNER រូប​នេះ បាន​ចំណាយ​ពេលវេលា​រហូត​ដល់​ទៅ ៤ ម៉ោង។ រូប​គំនូរ​ដ៏​មាន​ន័យ​ខ្លាំង​សម្រាប់​ជីវិត​លោក​នេះ គឺ​ជា​រូប​ដែល​បង្ហាញ​ពី​ពេលវេលា​ និង​សកម្មភាព​របស់​ជីវិត​លោក​ផ្ទាល់ រួម​ជាមួយ​សមាជិក​ដទៃ​ទៀត​ក្នុង​ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ។

គំនូរ​មួយ​នេះ លោក​គូរ​រាប់​គិត​ចាប់​ពី​ជីវិត​កាល​ពី​កុមារភាព​របស់​លោក រហូត​ដល់​ជីវិត​ការងារ និង​ភាព​លំបាក​ៗ​ដែល​លោក​បាន​ឆ្លង​កាត់​កន្លង​មក៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់