• 2018-11-28 03:08:31
  • ព័ត៌មាន

មិនទាន់រៀបការគូស្នេហ៍វ័យជ្រេ ប៉ុន្មានរូបនេះផ្អែមល្ហែមដូចប្ដីប្រពន្ធ

  • 2018-11-28 03:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​រៀបការ​ជាមួយ​គ្នា​មែន​ពិត​តែ​គូស្នេហ៍​វ័យ​ជ្រេ​ក្នុង​សិល្បៈ​ប៉ុន្មាន​គូ​នេះ​ បាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម​​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​មិន​ខុស​ពី​​​ប្ដី​ប្រពន្ធ​ទើប​រៀបការ​​ថ្មោង​ថ្មី​នោះ​ទេ។

១/ ត្បិត​​ ចន ច័ន្ទលក្ខិណា និង ហេង ឡុង មិន​ទាន់​ចូល​រោងការ​ជាមួយ​គ្នា​មែន​ពិត តែ​អ្នក​ទាំង​ពី​​​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ដាក់​គ្នា​មិន​ខុស​ពី​ប្ដី​ប្រពន្ធ​ប៉ុន្មាន​ឡើយ។ គ្រប់​សារ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​តែង​តែ​​សរសេរ​ថា​លោក ហេង ឡុង ជា​ស្វាមី​​ អ្នក​នាង ចន ច័ន្ទលក្ខិណា ជានិច្ច។

២/ទោះ​បី​ជា​ដឹក​​ដៃ​គ្នា​ទៅ​សាង​ភាព​ផ្អែម​ល្ហែម​ក្រៅ​ប្រទេស​​​ដូច​ប្ដី​ប្រពន្ធ​​ក៏​ដោយ​​ ស៊ឹម សូលីកា និង អេង រិទ្ធី មិន​ដែល​ប្រកាស​បើក​ចំហ​ថា ពួក​គេ​​ទាំង​ពីរ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​​នោះ​ទេ។ ឯ​រឿង​រ៉ាវ​ស្នេហា​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​បែក​ធ្លាយ​​នៅ​អំឡុង​ឆ្នាំ​២០១៨ នេះ​ឯង៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់