• 2018-11-29 08:05:00
  • ព័ត៌មាន

Selena Gomez បង្ហាញមុខលើកដំបូង ក្រោយសម្ងំលាក់ខ្លួនព្យាបាលជំងឺផ្លូវចិត្ត

  • 2018-11-29 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​ Selena Gomez បាន​បង្ហាញ​វត្តមាន​របស់​នាង​ជា​លើក​ដំបូង ក្រោយ​បាត់​មុខ​​អស់​ពេល​មួយ​រយៈ​កន្លង​មក​នេះ។

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ ELLE.com តារា​ចម្រៀង​ស្រី​រូប​នេះ បាន​និយាយ​ពី​ភាព​ជឿជាក់​របស់​នាង ក្រោយ​ចាកចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នៅ​ក្នុង​ខែ​នេះ ខណៈ​រូប​នាង​ កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​ថត​រូប SGxPUMA។ ឈ្មោះ​ដំបូង​នៃ SgxPUMA collection នេះ​គឺ "Strong Girl” ដែល​ឈ្មោះ​នេះ​ដែរ ត្រូវ​បាន​ផ្ដើម​គំនិត​ដោយ​ផ្ទាល់​ពី Selena Gomez ដោយ​សារ​តែ​នាង​ចង់​បង្ហាញ​ប្រាប់​មនុស្ស​ស្រី​បច្ចុប្បន្ន​នេះ​ឲ្យ​ដឹង​ថា គុណ​សម្បត្តិ​ដ៏​ធំ​មួយ​របស់​យើង​គឺ "ឥទ្ធិពល"។

ក្នុង​កិច្ច​សម្ភាស​នោះ​ដែរ ម្ចាស់​បទ "Same Old Love” រូប​នេះ​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី​យើង ក្នុង​ការ​ដឹង​ពី​ឥទ្ធិពល​លើ​អ្វី​គ្រប់​បែប​យ៉ាង ដែល​មាន​ក្នុង​ខ្លួន​យើង។ ជាក់​ស្ដែង ខ្ញុំ​ទទួល​បាន​កម្លាំង​ចិត្ត​ពី​មិត្ត​របស់​ខ្ញុំ ពួកគេ​មាន​រូបរាង​ខុស​ៗ​គ្នា ប៉ុន្តែ​ពួកគេ​តែង​ជ្រើសស្លៀកពាក់​អ្វី​ដែល​ពួកគេ​គិត​ថា​ស្រួល​សម្រាប់​ខ្លួន​គេ។ ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ​ម្នាក់ គឺ​ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​ព្យាយាម​ធ្វើ​វា​រាល់​ថ្ងៃ ហើយ​វា​ពិត​ជា​ពិបាក​ណាស់ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ល្អ នៅ​ពេល​ការ​គិត​របស់​ខ្ញុំ​ត្រូវ ហើយ​រូបរាង​របស់​ខ្ញុំ​ក៏​ត្រឹមត្រូវ។ វា​មិន​មែន​ជា​ភាព​ទន់ខ្សោយ​នោះ​ទេ ក្នុង​ការ​ទម្លាយ​អារម្មណ៍​ឈឺចាប់​របស់​យើង​ចេញ​មក​នោះ។ កម្លាំង​ឥទ្ធិពល​ពិត​ប្រាកដ គឺ​ការ​ឈឺ​ចាប់ ភាព​ស្មោះត្រង់ និង​ក្ដី​មេត្តា​"៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់