• 2018-11-29 09:17:07
  • ព័ត៌មាន

ឯកឧត្ដម ថៃ នរៈ​សត្យា បក​ស្រាយ​រឿង​ដាក់ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

  • 2018-11-29 09:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​នេះ​ប្រជាជន​កម្ពុជា​ចង​ចាំថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ជាសកល​ ថា​ល្ខោន​ខោល​នៅ​កម្ពុជា​បាន​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូ ដោយ​បញ្ជាក់​ច្បាស់ពីការ​ចុះ​បញ្ជី​ឈ្មោះ ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​។

រូបភាព Twitter អង្គការយូនេស្កូប្រកាសល្ខោនខោលវត្តស្វាយអណ្ដែត

ត្រង់​ការ​យក​ឈ្មោះ​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ ទៅចុះ​បញ្ជី​មិន​បាន​កំណត់​អត្តសញ្ញាណ​ផ្សេង​គ្នា​រវាង​ល្ខោន​ខោល​ខ្មែរឡើយ​ ​ហើយ​គ្រប់​ល្ខោន​ខោល​តាម​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​នៅ​តែ​ជា​ល្ខោន​ខោល​ខ្មែរ​ដែល​ត្រូវ​បាន​ការពារ​ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូចគ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯក​ឧត្ដម ថៃ នរៈ​សត្យា ទី​ប្រឹិក្សាក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ហេតុតែ​ ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ ត្រូវ​បាន​ដាក់​ទៅ​ចុះ​បញ្ជី​នៅ​អង្គការ​យូណេស្កូ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ដោយសារ​តែ​ល្ខោន​ខោល​នៅ​ទីនោះ​មាន​ឯកសារ​បញ្ជាក់​គ្រប់​គ្រាន់​ស្រប​តាម​លក្ខខណ្ឌ​ផ្លូវការ​របស់​អង្គការ​​ដែល​មាន​ដូច​ជា ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ល្ខោន​ខោល​ មាន​សមាគម​ថែរក្សា សម្ដែង​ និង​ការបន្តវេន​ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ខ្លះ​ៗ​របស់ ឯក​ឧត្ដម​ថៃ នរៈ​សត្យា។

ក្នុង​នាម​ជា​កូន​ខ្មែរ​ស្រលាញ់​វប្បធម៌​ជាតិ​ខ្លួន ឯកឧត្ដម​ ថៃ នរៈ​សត្យា លើក​ឡើង​ថា​យុវជន​គួរតែ​កុំ​ព្យាយាម​ប្រៀប​ធៀប​វប្បធម៌​ជាតិ​ខ្លួន​ល្អ ​ឬ​អន់​ជាង​ជាតិ​សាសន៍ដទៃ​។ ជាទូទៅ​គ្រប់​ជាតិ​សាសន៍​រស់​នៅ​ក្នុង​តំបន់​ក្បែរ​ៗ​គ្នា​តែង​មាន​ឥទ្ធិពល​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​យើង​ស្រលាញ់​របស់​វប្បធម៌​យើង ជាតិ​សាសន៍​គេ​ក៏​ស្រលាញ់​របស់​គេ​ដូច​គ្នា​។ ដូចនេះ​ជា​ជាង​បង្កើត​ពាក្យ​មុសា​ដាក់​គ្នា​ គួរ​ព្យាយាម​ថែរក្សា​និង​ពេញចិត្ត របស់​ដែល​ខ្លួន​មាន​៕

អត្ថបទ៖ Sunny

មតិយោបល់