• 2018-11-29 10:18:00
  • ជីវិតតារា

​រវល់​ខ្លាំង​យ៉ាង​ណា ​ឱក សុគន្ធ​កញ្ញា ​នៅ​តែ​ឆ្លៀត​ធ្វើ​រឿង​នេះ​ ដាក់​លោក​ខេមរៈ សិរីមន្ត​ទៀត

  • 2018-11-29 10:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះ​រវល់​យ៉ាង​ណា ​ក៏​តារា​ចម្រៀង ​ឱក សុគន្ធ​កញ្ញា ​នៅ​តែ​ឆ្លៀត​មក​សួរ​​សុខ​ទុក្ខ ​ភរិយា​លោក​ ខេមរៈ សិរី​មន្ត ​ទើប​សម្រាល​បាន​កូន​ស្រី​ មាន​ឈ្មោះ ខេមរៈ មន្តរាជនី គួរ​ឲ្យ​ស្រលាញ់ ​ផង​ដែរ។

ជា​​​មិត្តភ័ក្ដិ​រួម​ផលិត​កម្ម​ជាមួយ​គ្នា​​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ ពិត​ជា​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ពេល​ឃើញ​ម្ចាស់​បទ "​កាត់​ចិត្ត​បែប​ណា​" ​ឆ្លៀត​ពេល​ ដើម្បី​បង្ហាញ​ពី​ភាព​ជិត​ស្និទ្ធ​មួយ​នេះ ​។ ​គូ​ដណ្ដឹង​របស់​លោក ​អ៊ឹង សុខ​លី ​បាន​​សរសេរ​លើ​ Page ​របស់​ខ្លួន​ថា ៖ "ថ្ងៃនេះ​បាន​ឆ្លៀត​ចូលលេង​ក្មួយ​ស្រី​ ( មន្ត​រាជ​នី​ ​)​ មុខ​គួរ​ឲ្យ​ក្នាញ់​ណាស់​"។

ក្រៅ​ពី​តារា​ចម្រៀង​រូប​នេះ ​ ​កញ្ញា សុខ ពិសី ​​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​ភរិយា​លោក ​ខេមរៈ សិរី​មន្ត​ផង​ដែរ ​ថែម​ទាំង​បី​កូន​ស្រី មិន​ចង់​លែង​ទៀត​ផង ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​កាន់​ទេ​សប្បាយ​ចិត្ត ទោះ​អ្នក​ទាំង​ពីរ​មិន​ស្ថិត​ក្នុង​ទ្រនំ​ជាមួយ​គ្នា​ទៀត​ ក៏​ដោយ។ ​ចំពោះ​លោក ខេមរៈ សិរី​មន្ត​វិញ ​ក៏​បាន​អរគុណ​ដល់​តារា​ទាំង​ពី​ដួង ​ដែល​បាន​ឆ្លៀត​មក​សួរ​សុខ​ទុក្ខ ​ភរិយា ​និង​កូន​ស្រី ​របស់​លោក​ផង​ដែរ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់