• 2018-11-30 02:02:05
  • ព័ត៌មាន

ក្មេងប្រុសទាំងនេះហើយ គេជឿជាក់ថាជាសមាជិកក្រុម​ថ្មី និង​ជាសិស្សប្អូន BTS

  • 2018-11-30 02:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ព័ត៌មាន​ថា​ផលិតក​ម្ម​ Big Hit គ្រោង​បង្កើត​ក្រុមចម្រៀង​ប្រុស​ថ្មី​មួយ​ទៀត​ អ្នក​គាំទ្រ​ទាំង​អស់​ពិត​ជា​មាន​សេចក្ដី​អំណរជា​ខ្លាំង។

ថ្មីៗ​នេះ​ ខាង​តំណាង​ផលិតកម្ម​ ដែល​ជា​ដំបូង​របស់​ BTS បាន​ទទួល​ស្គាល់​ថា​ ផលិតកម្ម​ត្រៀម​ខ្លួន​បង្ហាញ​ក្រុម​ថ្មី​ក្នុង​ឆ្នាំ ២០១៩។ ប្រភព​បន្ថែម​បាន​បញ្ជាក់​ថា​ ក្រុម​ថ្មី​នេះ​ដែរ​មាន​សមាជិក​ ៥​នាក់​ ដែល​មាន​អាយុ​ជា​មធ្យម​ ១៧​ឆ្នាំ។

អម​ជាមួយ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​ក៏​មាន​រូបថត​ជា​ច្រើន​សន្លឹក​របស់​អ្នកហ្វឹក​ហាត់ចំណូល​ថ្មី​នេះ​ត្រូវ​បាន​អ្នក​លេង​អ៊ីនធើណិត​បង្ហោះ​ចែកចាយ​ពេញ​បណ្ដាញសង្គម​ និង​ប​ង្ក​ជា​រឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត។ មហាជន​ភាគច្រើន​ជឿជាក់​ថា​ រូបភាព​របស់​អ្នកហ្វឹកហាត់ចំណូល​ថ្មី​ទាំង​នេះ​ហើយ​ជា​សមាជិក​ក្រុម​ថ្មី៕

ទស្សនាឬូបផាព​ដូច​ខាង​ក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់