• 2018-11-30 02:36:41
  • ជីវិតតារា

Jiang Jinfu ប្រឈមនឹងការជាប់គុករហូតដល់ ១៥ ឆ្នាំ ក្រោយអតីតមិត្តស្រីបង្ហាញភស្តុតាងបន្ថែម

  • 2018-11-30 02:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​របស់​តារា​សម្ដែង Jiang Jinfu ប្រើប្រាស់​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អតីត​មិត្ត​ស្រី​របស់​លោក​នោះ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ តារា​សម្ដែង​រូប​នេះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ប្រចាំ​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ជុំវិញ​បញ្ហា​ហិង្សា​របស់​លោក។

ជាមួយ​គ្នា​នោះ​ដែរ តារា​សម្ដែង Jiang Jinfu បាន​និយាយ​ថា ដើម​ហេតុ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ គឺ​បណ្ដាល​មក​ពី​បញ្ហា​ផ្ទាល់​ខ្លួន ឥឡូវ​លោក​សុំ​មិន​ធ្វើ​ការ​បកស្រាយ​ពី​បញ្ហា​នោះ​ឡើយ។

មិត្ត​ភក្ដិ​របស់​ Haruka (អតីត​មិត្ត​ស្រី Jiang Jinfu) បាន​ចែក​ចាយ​រូបភាព និង​ភស្តុតាង​ពី​របួស​ដែល​ Haruka ទទួល​រង​ពី​ការ​វាយ​ដំ​របស់​Jiang Jinfu។ នៅ​ថ្ងៃ​ទី ០៨ ខែ​តុលា Haruka ត្រូវ​បាន​វាយ​ដំ និង​ទទួល​រង​របួស​​ពាស​ពេញ​ខ្លួន សូម្បី​តែ​ធ្មេញ​របស់​នាង ក៏​ត្រូវ​បាន​វាយ​រហូត​ដល់​បាក់​ជ្រុះ​ចុះ​មក​ក្រៅ​ដែរ។ នៅ​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្អឹង​ថ្ពាល់​មុខ​របស់​នាង​ទាំង​សង​ខាង​ត្រូវ​បាន​វាយ​ដំ​ធ្ងន់ធ្ងរ ហើយ​ភ្លៅ​ឆ្វេង​របស់​នាង ត្រូវ​បាន​ទាត់​រហូត​ជាំ​ឈាម​នៅ​ក្រោម​ស្បែក។ នៅ​ថ្ងៃ​ទី ១២ ខែ​តុលា ភ្នែក​ខាង​ស្ដាំ​ សរសៃ​ប្រសាទ​ខាង​ស្ដាំ និង​ទ្រូង​របស់​នាង​ទទួល​រង​របួស​ធ្ងន់ធ្ងរ រហូត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ព្យាបាល។ នាង​ត្រូវ​ចំណាយ​ពេល​ជាង​កន្លះ​ខែ​ក្នុង​ការ​ព្យាបាល​របួស​នេះ។

តាម​ច្បាប់​របស់​ប្រទេស​ជប៉ុន ប្រសិន​បើ​បុគ្គល​នោះ​បាន​ប្រព្រឹត្តិ​ដូច​ភស្តុតាង​ដែល​បាន​បង្ហាញ​ពិត​មែន ទោស​របស់​គេ​គឺ​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ និង​ពិន័យ​ជា​សាច់​ប្រាក់​ចំនួន ៥០០ ០០០យ៉េន (ជាង ៤ ៤០០ ដុល្លារ)៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់