• 2018-11-30 07:06:00
  • ព័ត៌មាន

ហេតុផលទាំង ១០​ ដែលអ្នកគាំទ្ររំជើបរំជួលចំពោះការវិលត្រឡប់មកពីបម្រើកងទ័ពវិញរបស់ T.O.P

  • 2018-11-30 07:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង T.O.P បាន​ចូល​បម្រើ​កង​ទ័ព​ចាប់​តាំង​ពី​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ​ ឆ្នាំ ២០១៧​មក​ ប៉ុន្តែ​ចំពោះ VIP (អ្នក​គាំទ្រ​ក្រុម BIGBANG) វិញ ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ គឺ​ហាក់​ដូច​ជា​យូរ​ខ្លាំង​ណាស់​ចំពោះ​ពួកគេ។

តារា​ចម្រៀង T.O.P នឹង​ក្លាយ​ជា​សមាជិក​ដំបូង​ក្នុង​ក្រុម ដែល​ត្រៀម​ខ្លួន​ត្រឡប់​មក​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​របស់​លោក​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ (ឆ្នាំ ២០១៩)។ ជាមួយ​នឹង​ដំណឹង​ល្អ​នេះ​ដែរ អ្នក​គាំទ្រ​របស់​លោក​ពិត​ជា​រំជើបរំជួល​ជា​ខ្លាំង បន់​ឲ្យ​តែ​ថ្ងៃ​នោះ​មក​ដល់​ឆាប់ៗ៕

ខាង​ក្រោម​នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នឹក​រឭក និង​ចង់​ឲ្យ T.O.P មក​វិញ​កាន់​តែ​ឆាប់៖

១. អត្តចរិត ដែល​មាន​តែ​មួយ​គ្មាន​ពីរ​របស់​លោក

២. ក្បាច់​រាំ​មហា​កំប្លែង​របស់​លោក

៣. បើ​និយាយ​រឿង​របស់​សមាជិក​ក្រុម T.O.P រៀបរាប់​ក្បោះក្បាយ ដោយ​មិន​បាច់​គិត​ទុក​មុន

៤. ឆ្លើយ​តប​សារ​លើ Instagram ដោយ​គ្មាន​ខ្វល់​ពី​នរណា​ឡើយ (Like A Boss)

៥. ចូលចិត្ត​លេង​ចរិត​គួរ​ឲ្យ​ស្រឡាញ់

៦. សិច​ស៊ី និង​រាយ​មន្ត​ស្នេហ៍

៧. ពូកែ​ខាង​សម្ដែង​រឿង

៨. ស្ទីល​តុបតែង​ខ្លួន​​របស់​លោក

៩. ចូលចិត្ត​លេង​សើច​ជាមួយ​ក្រុម​ការងារ និង​មិត្ត​ភក្ដិ

១០. បទ​ចម្រៀង​ពីរោះៗ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់