• 2018-12-02 04:43:39
  • ជីវិតតារា

បាត់ខ្លួនពីសិល្បៈមួួយរយៈ Li Chen បង្ហាញវត្តមានដំបូងជាមួយមុខមាត់ចាស់ ស្គមស្លេកស្លាំង

  • 2018-12-02 04:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ រឿង​អាស្រូវ​គេចពន្ធរបស់តារាសម្ដែង Fan Bingbing មិនត្រឹមតែធ្វើឲ្យមានការប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់មិត្តប្រុសនាង Li Chen ក៏ទទួលរងផលប៉ះពាល់ផងដែរ។ អស់រយៈពេល ជាង ៥ ខែ​កន្លងមកនេះ តារាសម្ដែង Li Chen បាន​លាក់បាំងខ្លួនចេញពីវិស័យសិល្បៈ ដោយ​គ្មានចូលរួមសម្ដែង ឬឡើងចូលរួមកម្មវិធីអ្វីនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយតារាសម្ដែងប្រុសរូបនេះ បានបង្ហាញវត្តមានរបស់លោក ជា​ថ្មីលើកដំបូង អំឡុងពេលចូលរួមកម្មវិធីសម្ភោធខ្សែភាពយន្តថ្មី "Crane Cross" កាល​ពីពេល​ថ្មីៗកន្លងទៅនេះ។

ក្នុងកម្មវិធីនោះដែរ មិត្តប្រុសរបស់តារាសម្ដែង Fan Bingbing រូបនេះ ចូលរួមដោយស្លៀកសម្លៀកបំពាក់សាមញ្ញធម្មតា ដោយពាក់អាវយឺត ជាមួយខោខូវប៊យ ពាក់មួកពណ៌ខ្មៅ។ ជាមួយគ្នានោះដែរ អ្វីដែល​អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ Li Chen ហាក់មានសភាព ស្គមចាស់ ស្លេកស្លាំង ខុស​ពីមុនខ្លាំង ដែលនេះពួកគេដាក់ការសង្ស័យថា សភាពរបស់លោកពេលនេះ អាចបណ្ដាលមកពីរឿងរ៉ាវដ៏ស្មុគស្មាញពាក់ព័ន្ធនឹងរឿងអាស្រូវគេចពន្ធរបស់តារាសម្ដែង Fan Bingbing កាលពីមុននេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់