• 2018-12-02 06:58:00
  • ព័ត៌មាន

ករុណា​ពេជ្រ ​បង្ហាញ​ខ្លួន​ទាំង​​​​ដើរ​ប៉ាំង​ខ្ញើក ពេល​ចូល​រួម​មង្គលការ​​ញ៉ែម ​សុគន្ធ​

  • 2018-12-02 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ពី​ដើរ​អស់​ចម្ងាយ​ផ្លូវ​៤០​គីឡូ​ម៉ែត្រ ជើង​របស់​លោក ​ករុណា ពេជ្រ ​ហើម​ផង​ ឈឺ​ផង​ ធ្វើ​ឲ្យ​លោក​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​យ៉ាង​ខ្លាំង។ ​តែ​ទោះ​យ៉ាង​ណា ​ម្ចាស់​បទ ​"​អ្នក​កំដរ" ​នៅ​តែ​មក​ចូល​រួម​ពិធី​មង្គលការ​មិត្ត​សម្លាញ់​ខ្លួន ​​​គឺ​លោក ​ញ៉ែម សុគន្ធ នៅ​​កោះ​ពេជ្រ​ ​ដោយ​ខាន​មិន​បាន។

​បង្ហាញ​ខ្លួន​ក្នុង​សភាព​ជើង​ដើរ​​​ប៉ាំង​ខ្ញើក​ តារា​រូប​នេះ ​ប្រាប់​ពី​អាការៈ​ថា ​សាច់​ដុំ​ជើង​នៅ​ស្ពឹក​នៅ​ឡើយ ​ហើយ​មាន​ពង​ទឹក​បែក​លើ​ជើង​ច្រើន​កន្លែង ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ ចាក់​ពង​ទឹក​នោះ ​ដើម្បី​ឲ្យ​ឆាប់​ជា។ ​យ៉ា​ង​ណា ​លោក​មិន​បាន​ទៅ​ពិនិត្យ​នៅ​គ្រូ​ពេទ្យ​ទេ ​ព្រោះ​យល់​ថា ​ប្រហែល​បី​ទៅ​បួន​ថ្ងៃ​ទៀត ​សភាព​ជើង​របស់​លោក​នឹង​វិល​មក​ជា​ធម្មតា​វិញ ​គ្រាន់​តែ​ពេល​នេះ​នៅ​ឈឺ​ខ្លាំង ​ដោយ​សារ​មិន​ធ្លាប់​ដើរ​ផ្លូវ​ឆ្ងាយ​ពី​មុន​មក។

​ករុណា​ពេជ្រ ​បាន​ដើរ​តាំង​ពី​ភូមិ​កោះ​ថ្ម ស្រុក​មេមត់ ​ខេត្ត​ត្បូង​ឃ្មុំ ​​ដល់​ចំណុច​ស្តូប​រណសិរ្ស ​២​ធ្នូ ​នៅ​ស្រុក​អង្គ​ស្នួល ​ខេត្ត​ក្រចេះ ​​ក្នុង​ព្រឹត្តិការណ៍ ​"​៤០​ Km ​ទៅ​កាន់​ប្រវត្តិសាស្ត្រ" ។ ដោយ​សារ​ផ្លូវ​ឆ្ងាយ​ផង ហើយ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​លំបាក​ៗ​ដូច​ជា ​ក្នុង​ចម្ការ​កៅ​ស៊ូ ​ព្រៃ ​វាល​ស្រែ ​ក្តៅ​ផង ​ហត់​ផង ​ទើប​ធ្វើ​ឲ្យ​លោក​មាន​ការ​ហត់​នឿយ ​និង​ឈឺ​ជើង​ខ្លាំង តែ​លោក​នៅ​តែ​សប្បាយ​ចិត្ត ហើយ​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ពី​ព្រឹត្តិការណ៍​មួយ​នេះ ព្រម​ទាំង​ស្វែង​យល់​ពី​ការលំបាក​របស់​យុវជន​កាល​ពី​៤០​ឆ្នាំ​មុន ​ថា​ជួប​បញ្ហា​លំបាក​យ៉ាង​ដូច​ម្តេច​​ខ្លះ ៕​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់