• 2018-12-03 09:22:54
  • ព័ត៌មាន

ក្ដៅៗ! Bella Ranee នឹង​មកកាន់កម្ពុជាជាថ្មី ក្នុង​ពេលឆាប់ៗ

  • 2018-12-03 09:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រាង​តូច​ច្រឡឹង​ Bella Ranee នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទំព័រហ្វេសប៊ុក​ ThirTeen Terrors – Cambodia បាន​ប្រកាស​ថា​ តារាសម្ដែង​ល្បី​ឈ្មោះ​របស់​ថៃ Bella Ranee នឹង​ធ្វើ​ដំណើរ​មក​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១០ ខែធ្នូ​ខាង​មុខ​នេះ។ បើគិត​តែ​ឆ្នាំ ២០១៨ អាច​និយាយ​បាន​ថា​ វា​ជា​លើកទី​ ២​សម្រាប់​ស្រី​ស្អាត​រូបនេះ​ នៅ​លើ​ទឹកដី​កម្ពុជា។ ទាក់ទង​វត្តមានជាលើក​ទី ២​នេះ​ គេនៅមិនទាន់ដឹងថា នាង​មក​ក្នុង​ឱកាសអ្វី ឬ​ដើម្បី​ចូលរួម​កម្មវិធី​អ្វី​ឡើយ។

រម្លឹក​ទៅ​កាល​ពី​ថ្ងៃទី ១១ ខែ​កក្កដា ឆ្នាំ ២០១៨ Bella បាន​មក​កម្ពុជា ដើម្បីចូលរួម​ខួប ៣​ឆ្នាំ​របស់ទូរទស្សន៍ ភីអិនអិន ដែល​ប្រព្រឹត្តិទៅនៅផ្សារទំនើបអ៊ីអន២សែនសុខ។ អ្វី​ដែល​ពិសេស​​នាង​ក៏​បាន​ទទួល​មហាកិត្តិយស​ខ្ពស់​បំផុត​ ដិយ​បាន​ចូល​ក្រាប​បង្គំគាល់សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយនេះ​ជាពេល​មានន័យ​បំផុត​សម្រាប់នាង៕

អត្ថបទ៖ យី សុធារី

មតិយោបល់