• 2018-12-04 09:28:08
  • ព័ត៌មាន

Idol កូរ​ថ្ងៃទី១​មិន​អស់​ចិត្ត​ មក​កូរ​ថ្ងៃ​ទី​២​ទៀត​ ឆ្ងាញ់ត្រង់ចូល​ច្រឡំឡានទៀត

  • 2018-12-04 09:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សប្បាយ​អ៊ីចឹង​បាន​មក​លេង​ម្តង​ទៀត​ក្រែង​បាន​រង្វាន់​ថែម ព្រោះ​អី​ថ្ងៃទី១​លេង​ហ្គេម​ឈ្នះ​បាន​ អាវ តុក្កតា​ ឡើង​ច្រើន"។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី ហ៊ិន ច័ន្ទ​នីរ័ត្ន​ ក្នុង​កម្មវិធី​ ManulifeMOVE។

ពីឆ្វេងទៅស្តាំ លោក Roy Gori កញ្ញា នីរ័ត្ន លោក Robert Elliott លោក Anil Wadhwani

កម្មវិធី ManulifeMOVE ​នេះ​មាន​រយៈ​ពេល​ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ ៣០ វិច្ឆិកា ដល់ ០២ ធ្នូ ក្នុង​​នោះ​តួ​ស្រី​ក្នុង​រឿង "ធ្មប់" បានទៅ​ចូលរួម​លេង​កម្សាន្ត​ជាមួយ​ Fan រយៈ​ពេល២ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ ៣០វិច្ឆិកា និង​ថ្ងៃ ០១ ធ្នូ។ ចង់​ដឹង​សប្បាយ​ប៉ុណ្ណាតាមដាន​សកម្មភាព​សប្បាយៗ​ពី នីរ័ត្ន​ ខាង​ក្រោម​ទាំង​អស់​គ្នា៖

អត្ថបទជាប់ទាក់ទង៖ សកម្មភាព នីរ័ត្ន​ ទៅ​កូរ Fan ថ្ងៃ​ដំបូង

សុំ​និយាយ​រឿង​ហួស​ចិត្ត​មួយ​កាល​ពី​ថ្ងៃ​កម្ម​វិធី​ ManulifeMOVE​ នៅ​ក្រុម​សៀមរាប​ក្បែរ​ព្រះ​អង្គ​ចេក​។ គ្រាន់​តែ​ចេញ​ពី​កម្ម​វិធី​ ManulifeMOVE ថ្ងៃ​ទី​២​ភ្លាម​ ក្រុម​ការងារ​ Sabay ជាមួយ​ ហ៊ិន ច័ន្ទ​​នីរ័ត្ន​ បាន​ស្វែង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សណ្ឋាគារ​វិញ​ គាប់​ជួន​អី​ឡាន​តាក់ស៊ី Grab ដែល​នាង​បាន​ច្រឡំ​នោះ​ ស្រដៀង​គ្នា​ទៅ​នឹង​ឡានដែលក្រុមការងារ​បាន​ជួល​ពេញ​មួយ​ថ្ងៃ​ ដោយ ពណ៌ និង​ម៉ូដែល​ឡាន​ដូចគ្នា។ គ្រាន់​តែ​ចូល​ឡាន​ភ្លាម ពូ​តៃ​កុង​ឡាន មើ​ល​មុខ​​ឡិងឡង់ ឆ្ងល់​ថា​ម៉េច​បាន​ចូល​ឡាន​គាត់។ ការពិត​ច្រឡំ​ឡាន ពូ​តៃកុង​ឡាន​ថា​​ជ្រុល​ជា​ច្រឡំ​ហើយ កុំ​ឱ្យ​ខាត​ជើង​ សុំ​សែលហ្វី​ជាមួយ​ នីរ័ត្ន​ ម្តង​មើល៍​។

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់