• 2018-12-04 09:20:00
  • ស្ទីលតារា

មក​ស្គាល់​អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​មួយ​រូប ពី​ក្រោយ​ឈុត​ស្អាត​ៗ​គ្រង​ដោយ​តារា​ល្បី

  • 2018-12-04 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​ វិស័យ​សិល្បៈ​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ សឹង​គ្រប់​វិស័យ​ប៉ុន្តែ​អ្វី​ដែល​រីក​ចម្រើន​នឹង​ថ្មី​បំផុត​នោះ​គឺ វិស័យ​ហ្វេសិន​តែ​ម្ដង។ ជាក់​ស្ដែង​អ្នក​ច្នៃ​រូប​ម្នាក់​នេះ គឺ​លោក​ យុន រតនៈ តែង​តែ​រចនា​ម៉ូដ​សម្លៀក​បំពាក់​ស្រស់​ស្អាត​ថ្មីៗ​ ជា​ហូរហែរ​​គ្រង​ដោយ​តារា​ល្បីៗ​នៅ​ប្រទេស​កម្ពុជា​ តាំង​ពី​ចាប់​ផ្ដើម​អាជីព​នេះ​មក។

លោក យុន​ រតនៈ

លោក យុន រតនៈ បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​កាល​ពី​ឆ្នាំ ២០១៤ ដែល​មក​ដល់​ពេល​នេះ​លោក​ទទួល​បាន​ការ​កោត​ទទួល​ស្គាល់​និង​កោត​សរសើរ​ពី​ស្នាដៃ​ជា​ច្រើន។ ខណៈ​ពេល​នោះ​លោក​ក៏​បាន​ចូលរួម​កម្មវិធី​ប្រកួត​ប្រជែង​ កម្មវិធី​ហ្វេសិន​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ ដោយ​ជាប់​ឈ្មោះ​ក្នុង​លំដាប់​កំពូល​ទាំង​១០។

រហូត​ដល់​២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ក៏​មាន​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង​នៅ​ទីក្រុង​ភ្នំពេញ​ព្រម​ទាំង​ចូលរួម​កម្មវិធី Phnom Penh Designer Week កាល​ពី​ឆ្នាំ ២០១៧ ទៀត​ផង។ ក្នុង​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​លោក​ធ្លាប់​រៀប​ចំ​ឈុត​សម្លៀក​បំពាក់​ឲ្យ​តារា​ម៉ូដែល​ជា​ច្រើន​ព្រម​ទាំង​តារា​ចម្រៀង​ផង​ដែរ ដូច​ជា មាស​ សុខ​សោភា Adda លី អ៊ីវ៉ាធីណា ថន​ លក្ខណា គង សុជាតិ​ តំណាង​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៧ និង ២០១៨ ព្រម​ទាំង​លោក Sinon Loresca ដែល​ទើប​តែ​មក​កាន់​ប្រទេស​កម្ពុជា​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ផង​ដែរ។

សព្វ​ថ្ងៃ​លោក​ជា​សមាជិក​សមាគម​អ្នក​ឌីហ្សាញ​អាស៊ាន ដោយ​ជា​អ្នក​ដំណាង​ពី​ប្រទេស​កម្ពុជា​មួយ​រូប​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ទៀត​ផង។

នេះ​ជា​ស្នាដៃ​ខ្លះៗ​របស់​លោក យុន​ រតនៈ៖

រូបថត៖ ផ្ដល់​សិទ្ធដោយ​លោក យុន រតនៈ

​​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់