• 2018-12-05 09:49:48
  • ចម្រៀង

MV បទថ្មី កាដូលាអ្នកគាំទ្រ មុនចូលធ្វើទាហានពី Onew ចេញ​ជាផ្លូវការ

  • 2018-12-05 09:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​បាន​សន្យា​ ពេល​នេះ​ Onew មេក្រុម SHINee បាន​ចេញ​បទ​ចម្រៀង​ថ្មី​ មាន​ចំណង​ជើង​ថា​ "Blue” ជា​កាដូ​លា​អ្នក​គាំទ្រ​ចូល​ទាហាន។

វីដេអូ​បទ​ចម្រៀង​មនោសញ្ចេតនា​ដែល​មាន​ចំណងជើង​ថា​ "Blue” បាន​ចេញ​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ទី​ ០៥ ខែ​ធ្នូ។ វា​ជា​បទ​ចម្រៀង​ដែល​ស្ថិត​​នៅ​ក្នុង​អាល់ប៊ុម​ទោល​ដំបូង​ក្រោយ​ប្រឡូក​សិល្បៈជាង​ ១០​ឆ្នាំ មាន​ឈ្មោះ​ថា​"VOICE" របស់​ Onew ហើយ​ក៏​ជាកាដូ​ចុង​ក្រោយ​ដែល​លោក​បាន​ត្រៀម​ជាពិសេស មុន​លា​មនុស្ស​ជាទីស្រឡាញ់​គ្រប់គ្នា​ចូល​ធ្វើ​ទាហាន។

ទស្សនាដូចខាង​ក្រោម៖

Onew នឹង​ចូល​ខ្លួន​បម្រើ​ជាតិ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១០ ខែធ្នូ ខាង​មុខ ហើយ​រំពឹង​ថា​នឹង​ចេញ​មក​វិញ​នៅ​ថ្ងៃ​ទី​ ២០ ខែកក្កដា ឆ្នាំ ២០២០។ ដោយសារ​ត្រូវ​ឃ្លាត​ឆ្ងាយ​រយៈ​ពេល​ដ៏​យូរ​បែប​នេះ​ហើយ​ ទើប​ Onew ខំ​ត្រៀម​អាល់ប៊ុម​ពិសេស​មួយ​នេះ​ ដើម្បី​នៅ​កំដរអារម្មណ៍​អ្នក​គាំទ្រ​ ពេល​លោក​មិននៅ៕

អត្ថបទ៖ យី សុធារី

មតិយោបល់