• 2018-12-06 03:05:00
  • ស្ទីលតារា

បាត់មុខមួយរយៈ Yang Yang បង្ហាញវត្តមានដំបូង ស្រស់សង្ហាអស់ស្ទះ ជាមួយម៉ូដសក់ថ្មី

  • 2018-12-06 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​បាត់​មាត់​អស់​​មួយ​រយៈ​មក​ កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Yang Yang បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​លើក​ដំបូង​ក្នុង​​ការ​ចូលរួម​កម្មវិធី​មួយ។

តារា​សម្ដែង​រូប​នេះ តែង​តែ​ជា​សិល្បករ​មួយ​រូប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ និង​ទស្សនិកជន​ជា​ច្រើន ដោយ​សារ​តែ​រូបរាង និង​មុខ​មាត់​ដ៏​ស្រស់​សង្ហា​របស់​លោក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ការ​ចូលរួម​កម្មវិធី​ថ្មី​ៗ​នេះ ប្រុស​ស្អាត​រូប​នេះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​រឹត​តែ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​កម្រិត​ទៀត ជាមួយ​ស្ទីល​ម៉ូដ​សក់​ថ្មី​របស់​លោក។

ជាមួយ​ម៉ូដ​សក់​ខ្លី​ថ្មី​នេះ​ដែរ តារា​សម្ដែង​ប្រុស​រូប​នេះ ពិត​ជា​ស័ក្ដិសម​ខ្លាំង​ជាមួយ​ស្ទីល​សម្លៀក​បំពាក់​ឈុត​ខ្មៅ ដែល​មើល​ទៅ​ជ្រុង​ណា​ក៏​សង្ហា​គ្មាន​ទាស់៕ ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់