• 2018-12-06 03:05:00
  • ជីវិតតារា

​​ឃើញកូនស្រីមានដុងសិល្បៈចង់​ប្រលងចម្រៀង ឈួន សុវណ្ណឆៃ ប្រឹងជំរុញ តែនៅបារម្ភរឿងមួយ

  • 2018-12-06 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​របស់​តារា​ចម្រៀង ​ឈួន សុវណ្ណ​ឆៃ ​មិន​ត្រឹម​តែ​មាន​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​​ដុង​សិល្បៈ​កាត់​ទៅ​រក​ម្ដាយ​ មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ។

កូន​ស្រី​មាន​ឈ្មោះ ​ប្រាក់ សុវណ្ណ​វិជ្ជរ៉ា ​មើល​ទៅ​ដូច​ជា​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​សិល្បៈ​ខ្លាំង​ណាស់​ ព្រោះ​ឲ្យ​តែ​ទំនេរ ​គេ​តែង​ហាត់​ច្រៀង ​​ហើយ​ចង់​ប្រលង​ចម្រៀង​តាម​កម្មវិធី​​ថែម​ទៀត​ផង ​តែ​ទាស់​ត្រង់​ថា ​​នាង​តូច​នៅ​អៀន​ប្រៀន​នៅ​ឡើយ ។ ​ត្រង់​ចំណុច​នេះ ​​​អ្នក​នាង ​សុវណ្ណ​ឆៃ​ ​​មាន​ការ​បារម្ភ​ខ្លះ​ដែរ ​ព្រោះ​ខ្លាច​កូន​មិន​អាច​បញ្ចេញ​ទេព​កោសល្យ​ឲ្យ​អស់​បាន ​តែ​យ៉ាង​ណា​ អ្នក​ម្ដាយ ​មិន​បង្ខំ​ចិត្ត​កូន​នោះ​ទេ ​តែ​ចាំ​មើល​លើ​ភាព​ក្លាហាន​ ​និង​សមត្ថភាព​របស់​កូនស្រី​អា​យុ​១១ ឆ្នាំ ​រូប​នេះ ​​សន្សឹម​ៗ​សិន ​នៅ​ពេល​ខាង​មុខ។

​​ក្នុង​ចំណោម​កូន​ទាំង​បី ​អ្នក​នាង ​សុវណ្ណ​ឆៃ ​បន្ត​ថា មាន​តែ​កូន​ស្រី​ច្បង​​ម្នាក់​គត់​មាន​​ដុង​ផ្នែក​នេះ ​ដោយ​រូប​គេ​​អាច​​រាំ​ទាំង​សម័យ ​និង​បុរាណ ​​ព្រម​ទាំង​ចេះ​ច្រៀង​បទ​ជាតិ​ និង​បទ​បរទេស​ បាន​ផង​ដែរ។ ដោយសារ​ឃើញ​កូន​មាន​ចំណូល​ចិត្ត​ខ្លាំង​ ទើប​​ ​អ្នក​នាង ​​សុវណ្ណ​ឆៃ​ ជំរុញ​​កូន​ស្រី​​ ឲ្យ​រៀន​បន្ថែម​​នៅ​សាលា​សិល្បៈ​ ថែម​ទៀត។

​សព្វ​ថ្ងៃ ​​កូន​ស្រី​របស់​តារា​ចម្រៀង ​ឈួន សុវណ្ណ​ឆៃ ​​សិក្សា​ថ្នាក់​ទី​៤ នៅ​សាលា​ភាសា​បារាំង ​ដោយ​​រូប​នាង​អាច​និយាយ​បាន​៣​ភាសា ស្ទាត់​ជំនាញ​ដូច​ជា ខ្មែរ ​អង់គ្លេស ​បារាំង។ ​ចំណែក​ កូន​ប្រុស​២​រូប​ទៀត ​មាន​ឈ្មោះ​ ប្រាក់​សុវណ្ណ​វិមាន អាយុ​១០​ឆ្នាំ​ និង​ ប្រាក់​សុវណ្ណ​ជី​ហ៊ុន អាយុ ​៣​ឆ្នាំ​៕

​​​​​​​​​​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់