- 2018-12-09 07:40:00
- ព័ត៌មាន
យ៉ាន លីដា Nikki Nikki និងតារាជាច្រើនរូប សហការគ្នាចូលរួមយុទ្ធនាការបំបាត់អំពើហិង្សា
- 2018-12-09 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាន លីដា Nikki Nikki និងតារាជាច្រើនរូប សហការគ្នាចូលរួមយុទ្ធនាការបំបាត់អំពើហិង្សា
ចន្លោះមិនឃើញ
តារាៗជាច្រើនរូបរួមទាំងតារាចម្រៀង សម្ដែង និងតារាម៉ូដែលដូចជា Nikki Nikki, យ៉ាន លីដា, អូន, តុង, សេម រ៉កខ័រ, Nov Dana និង Catherine Harry បានចាប់ដៃគ្នាចូលរួមសហការនៅក្នុងយុទ្ធនាការមួយដ៏សំខាន់ ក្នុងគោលបំណងបំបាត់អំពើហិង្សា។ តារាទាំងអស់ដែលចូលរួម បានបង្ហាញពីសារផ្សេងៗពាក់ព័ន្ធនឹងបញ្ហានេះ តាមរយៈជាវីដេអូ រូបភាព និងព្រមទាំងការសរសេរខ្លះៗដើម្បីគាំទ្រ។
យុទ្ធនាការនេះបានបង្កើតឡើង ដើម្បីលុបបំបាត់អំពើហិង្សាដែលតែងតែកើតមាន។ ជាក់ស្ដែងក្នុងចំណោមស្រ្ដីម្នាក់ក្នុងចំណោម៥នាក់ នៅកម្ពុជាកំពុងតែរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ដែលក្នុងនៅមាន ៥០ភាគរយជាកុមារ។ ក្នុងនោះមានតែប្រជាជនប្រមាណជា ៨ភាគរយប៉ុណ្ណោះ ដែលដឹងថាមានច្បាប់ដើម្បីការពារស្ដ្រីនិងកុមារ នូវសិទ្ធដើម្បីរស់នៅដោយគ្មានអំពើហិង្សា ដូច្នេះយុទ្ធនាការ នេះធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាល This Life Cambodia (TLC) ក្នុងគោលបំណងចែករំលែកនូវការយល់ដឹង អំពីច្បាប់ផ្សេងៗដែលអាចជួយសង្គ្រោះអ្នកកំពុងតែរងគ្រោះដោយសារអំពើហិង្សា។
នៅក្នុងគម្រោងនេះ វីដេអូដែលសំខាន់ៗក្នុងគោលបំណងបង្ហាញអំពីការលុបបំបាត់អំពើ ហិង្សាគឺមានដូចជា វីដេអូបង្ហាញពីការពាក់មួកសុវត្ថិភាពនៅក្នុងផ្ទះ ក្នុងន័យធៀបដើម្បីការពារខ្លួនឯងពីអំពើហិង្សាក្នុងគ្រួសារ។ នៅក្នុងវីដេអូនេះតារាចម្រៀង Nikki Nikki បានផ្ដល់នូវសាច់ភ្លេងបទ "Home For Dinner” ដើម្បីដាក់បញ្ចូលក្នុងវីដេអូ ខណៈដែលតារាចម្រៀង នៅ ដាណា ជាអ្នកអធិប្បាយនូវខ្លឹមសារវីដេអូ។
មិនត្រឹមតែប៉ុណ្ណោះ Catherine Harry ដែលជាអ្នកបង្កើតវីដេអូអប់រំល្បីឈ្មោះមួយរួប ក៏បានបង្ហាញពីពាក្យពេចន៍ជុំវិញយុទ្ធនាការនេះ ហើយក៏មានវីដេអូមួយទៀតដែលមានវត្តមានរបស់ Nikki Nikki បង្ហាញសារជុំវិញការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ អ្នកស្រី យ៉ាន លីដា ដែលជាតារាជើងចាស់មួយរូបនៅប្រទេសកម្ពុជាក៏បានបង្ហោះសារវីដេអូមួយ ដ៏មានន័យសម្រាប់យុទ្ធនាការនេះ។
នេះជាបណ្ដាវីដេអូទាំងអស់ ជុំវិញយុទ្ធនាការបំបាត់អំពើហិង្សា៖